អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូលកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាលនិងកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិលោកអធិការស្រុកកៀនស្វាយប្រជុំពង្រឹងសន្តិសុខក្នុងមូលដ្ឋានស្រុក!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦លោកអធិការស្រុកកៀនស្វាយបានបញ្ចាលោកនាយប៉ុស្តិ៍ឈើទាលចុះធ្វើការអប់រំក្រុមរថយន្តដឹកដី.ដឹកខ្សាច់!លោកអធិការស្រុកកៀនស្វាយបញ្ចាកម្លាំងបង្គ្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៥នាក់!វត្តស្លាកែតបានរៀបចំពិធីរាប់បាត្រមានព្រះសង្ឃ៥០ព្រះអង្គក្នុងឱកាសបុណ្យមាឃ បូជា!អតីតយុទ្ធជន ៨០គ្រួសារ ទទួលបានផ្ទះអំណោយសម្តេចតេជោ និងសម្តេចធិបតីព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតបានប្រារព្វពិធីបុណ្យមាឃ បូជា!អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព និងពន្លឿន ការងារសាងសង់គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង បង្ហោះម៉ូតូនិងធាក់ប្លន់ដើម្បីកាត់សាញ !រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យប្រុស.ស្រី០៨នាក់ទៅតុលាការករណីគ្រឿងញៀន!សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញផននិងឃាត់ខ្លួនជនសង្ស័យ០៨នាក់!លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សាអប់រំពិសេសក្រុងតាខ្មៅសមត្ថកិច្ចស្រុកកៀនស្វាយសង្គ្រាបគ្រឿងញៀនពីរករណីផ្សេងពីគ្នាដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិក

អគារសិក្សាកម្ពស់៣ជាន់ មាន១៨បន្ទប់ និងសមិទ្ធផលនានា នៃអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ខេត្តកណ្ដាល៖

ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម ភឺន ផល្លា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អញ្ជើញជាគណៈអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា កម្ពស់៣ជាន់ មាន១៨បន្ទប់ និងសមិទ្ធផលនានា នៃអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ អគារសិក្សា និងសមិទ្ធផលនានា នៃអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៧ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះវិស័យអប់រំ និងសិក្សាធិការជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ផ្នែកអប់រំរបស់ប្រជាជនក្នុងខេត្តកណ្តាល ដើម្បីសម្រេចបាននូវគោលនយោបាយស្តីពីការអប់រំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរ ឯកឧត្តម ភឺន ផល្លា ដែលបានជួយឧបត្ថម្ភសាងសង់នូវអគារសាលា និងសម្ភារៈសិក្សាមួយចំនួន ហើយឯកឧត្តមអភិបាលខេត្ត បានស្នើដល់ឯកឧត្តម ភឺន ផល្លា បន្តជួយកសាងសាលារៀនបន្តទៀត ដើម្បីឱ្យសាលាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអប់រំកូនចៅយើងនៅឃុំពើក និងទូទាំងស្រុកអង្គស្នួល។ បន្ថែមពីនេះសាលាជាមជ្ឈមណ្ឌល សម្រាប់បណ្ដុះបណ្ដាលមនុស្សអោយមានចំណេះដឹងប្រកបដោយសមត្ថភាព ដើម្បីការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងបន្តទៀត។

 

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញលើកទឹកចិត្តអោយសិស្សានុសិស្ស ខិតខំរៀនសូត្រអោយក្លាយជាសិស្សឆ្នើម ជាសិស្សគម្រូ ដើម្បីឈានយកជ័យលាភីជូនសាលា និងក្រុមគ្រួសាររបស់យើង ចៀសឆ្ងាយពីគ្រឿងញៀន ចៀសអោយឆ្ងាយពីបងតូចបងធំ សិស្សពូកែមានរង្វាន់ តែបងតូចបងធំមានទោសទាន់ ត្រូវចេះគ្រប់គ្រងទុកដាក់សំរាមអោយបានត្រឹមត្រូវ ធ្វើឱ្យសាលាគ្មានសំរាម ដោយត្រូវចាត់ទុកថា គ្រូម្នាក់ សិស្សម្នាក់ គឺជាធុងសំរាមមួយ ត្រូវមានអនាម័យបរិស្ថានល្អជានិច្ចនៅក្នុងសាលា និងត្រូវប្រុងប្រយ័ត្នពេលធ្វើដំណើរកុំអោយមានគ្រោះថ្នាក់ចរាចរណ៍។

ព័ត៌មានដែលជាប់ទាក់ទង