
នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តអញ្ជើញចូលរួមស្តាប់របាយការណ៍លទ្ធផលកិច្ចពិភាក្សា និងបទអន្តរាគមន៍របស់ក្រុមពិភាក្សាទាំង៨ ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅសណ្ឋាគារ សុខាសៀមរាប ក្នុងខេត្តសៀមរាប។
