អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូលកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាលនិងកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិលោកអធិការស្រុកកៀនស្វាយប្រជុំពង្រឹងសន្តិសុខក្នុងមូលដ្ឋានស្រុក!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦លោកអធិការស្រុកកៀនស្វាយបានបញ្ចាលោកនាយប៉ុស្តិ៍ឈើទាលចុះធ្វើការអប់រំក្រុមរថយន្តដឹកដី.ដឹកខ្សាច់!លោកអធិការស្រុកកៀនស្វាយបញ្ចាកម្លាំងបង្គ្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៥នាក់!វត្តស្លាកែតបានរៀបចំពិធីរាប់បាត្រមានព្រះសង្ឃ៥០ព្រះអង្គក្នុងឱកាសបុណ្យមាឃ បូជា!អតីតយុទ្ធជន ៨០គ្រួសារ ទទួលបានផ្ទះអំណោយសម្តេចតេជោ និងសម្តេចធិបតីព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតបានប្រារព្វពិធីបុណ្យមាឃ បូជា!អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព និងពន្លឿន ការងារសាងសង់គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង បង្ហោះម៉ូតូនិងធាក់ប្លន់ដើម្បីកាត់សាញ !រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យប្រុស.ស្រី០៨នាក់ទៅតុលាការករណីគ្រឿងញៀន!សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញផននិងឃាត់ខ្លួនជនសង្ស័យ០៨នាក់!លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សាអប់រំពិសេសក្រុងតាខ្មៅសមត្ថកិច្ចស្រុកកៀនស្វាយសង្គ្រាបគ្រឿងញៀនពីរករណីផ្សេងពីគ្នាដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិក

រដ្ឋបាលសាលាខេត្តកណ្តាលបើកកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេសរបស់រដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាល្បែងខុសច្បាប់គ្រប់ប្រភេទ បទល្មើសគ្រឿងញៀនជាដើម ជាពិសេសមុខសញ្ញាបោកប្រាស់តាមប្រព័ន្ធ online និងកម្ចីខុសច្បាប់តាមប្រព័ន្ធ onlineផងដែរ ធ្វើយ៉ាងណារួមសហការគ្នាបង្ក្រាបឱ្យអស់ពីមូលដ្ឋានរៀងៗខ្លួនមូលដ្ឋាន។

ឯកឧត្តមបានជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេសរបស់រដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង-ស្រុក និងអង្គភាពចំណុះសាលាខេត្ត។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ លើការងារពង្រឹងសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងបានលើកទឹកចិត្តដល់កងកម្លាំង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំពង្រឹងការងារភូមិឃុំមានសុវត្ថិភាពបន្ថែមទៀតនៅមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធរណៈ និងស្ថេរភាពនយោបាយទាំងក្នុងភូមិសាស្ត្រខេត្ត ឱ្យកាន់តែល្អរឹងមាំថែមទៀត ដើម្បីបន្តកិច្ចការអភិវឌ្ឍខេត្ត និងសេចក្តីសុខសប្បាយរបស់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យសកម្មភាពថែម ចំពោះការដោះស្រាយបញ្ហា សំណូមពរនានា ដែលប្រជាពលរដ្ឋកំពុងតែជួបប្រទះ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា លើការងារផ្តល់សេវាជូនពលរដ្ឋ សូមឱ្យអាជ្ញាធរ ក្រុង-ស្រុកត្រូវតែខិតខំប្រើសេវា ឱ្យកាន់តែលឿនរហ័ស និងមានការជឿទុកចិត្ត លុបបំបាតនូវអំពើអសកម្មនានា កុំធ្វើឱ្យមានការថ្នាំងថ្នាក់ចិត្តពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើដល់រដ្ឋបាលក្រុង-ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ត្រូវខិតខំពន្លឿនការផ្ញើរបាយការណ៍របស់ខ្លួនមករដ្ឋបាលខេត្តឱ្យបានទាន់ពេលវេលាតាមការកំណត់ ដើម្បីត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ដែលនឹងធ្វើឡើងនាពេលខាងមុខនេះ។

ព័ត៌មានដែលជាប់ទាក់ទង