ជូនចំពោះបងប្អូនប្រជាពលរដ្ឋបានជួយឧបត្ថម្ភថវិកាសំភារៈដល់រដ្ឋបាលស្រុកកៀនស្វាយដើម្បីយកចែកជូនដល់វីរកងទ័ពជួរមុខដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃប្រកបដោយភាពក្លាហានមុះមុត ប្រឆាំងនឹងការឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានាក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ។
សូមប្រសិទ្ធពរបវរសួស្តីនូវពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។
លោកអភិបាលស្រុកកៀនស្វាយបានប្រាប់ថា!សំភារៈដែលបានទទួលសរុបជាង២៤តោននិងថវិកាជាង១០.០០០$
(មួយមុឺនដុល្លារ)។
នារសៀលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥ រដ្ឋបាលស្រុកកៀនស្វាយបានដឹកជញ្ចូនសំភារៈទៅជូនកងទ័ពនៅសមរភូមិមុខ។
ដោយៈសម្រែកកូនខ្មែរ
