អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូលកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាលនិងកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិលោកអធិការស្រុកកៀនស្វាយប្រជុំពង្រឹងសន្តិសុខក្នុងមូលដ្ឋានស្រុក!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦លោកអធិការស្រុកកៀនស្វាយបានបញ្ចាលោកនាយប៉ុស្តិ៍ឈើទាលចុះធ្វើការអប់រំក្រុមរថយន្តដឹកដី.ដឹកខ្សាច់!លោកអធិការស្រុកកៀនស្វាយបញ្ចាកម្លាំងបង្គ្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៥នាក់!វត្តស្លាកែតបានរៀបចំពិធីរាប់បាត្រមានព្រះសង្ឃ៥០ព្រះអង្គក្នុងឱកាសបុណ្យមាឃ បូជា!អតីតយុទ្ធជន ៨០គ្រួសារ ទទួលបានផ្ទះអំណោយសម្តេចតេជោ និងសម្តេចធិបតីព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតបានប្រារព្វពិធីបុណ្យមាឃ បូជា!អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព និងពន្លឿន ការងារសាងសង់គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង បង្ហោះម៉ូតូនិងធាក់ប្លន់ដើម្បីកាត់សាញ !រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យប្រុស.ស្រី០៨នាក់ទៅតុលាការករណីគ្រឿងញៀន!សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញផននិងឃាត់ខ្លួនជនសង្ស័យ០៨នាក់!លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សាអប់រំពិសេសក្រុងតាខ្មៅសមត្ថកិច្ចស្រុកកៀនស្វាយសង្គ្រាបគ្រឿងញៀនពីរករណីផ្សេងពីគ្នាដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិក

សមត្ថកិច្ចស្រុកកណ្តាលស្ទឹងឃាត់ខ្លួនជនសង្ស័យម្នាក់មានស្ថានទម្ងន់ទោស(ឆក់កាបូប)និងកាន់កាប់ប្រេីប្រាស់អាវុធដោយខុសច្បាប់ រក្សា​ទទុកនិង​ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(កាំភ្លើងខ្លី)

(ខេត្តកណ្តាល)ថ្ងៃទី​១១​ខែសីហាឆ្នាំ​ ២០២៥វេលា​ម៉ោង០១: ៤០​ នាទី​
ចំណុច៖​ ភូមិ​ ស្រុកធំ ឃុំ ជើងកើប​ ស្រុក កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល។
ជនរងគ្រោះ០៣នាក់៖
១.ឈ្មោះ ពៅ ស្រីលីន ភេទ​ ស្រី អាយុ​ ៣០ឆ្នាំ រស់នៅភូមិលេខ២ សង្កាត់​ ស្វាយរលំ ក្រុង​ តាខ្មៅ ខេត្តកណ្តាល។មុខរបរ កម្មការនីរោងចក្រ។
២.ឈ្មោះ ខុន ស្រីនិច ភេទស្រី អាយុ​ ២២ឆ្នាំ រស់នៅភូមិ​ ព្រែកតាពៅ សង្កាត់​ ដើមមាន ក្រុង​ តាខ្មៅ ខេត្ត​ កណ្តាល។មុខរបរ លក់កាហ្វេ​។
៣.ឈ្មោះ ម៉ៅ ឌី ភេទ​ ប្រុស អាយុ​ ៣៦ឆ្នាំ រស់នៅបន្ទប់ជួលភូមិ​ ស្រុកចេក ឃុំ​ បឹងខ្យាង ស្រុក​ កណ្តាលស្ទឹង ខេត្តកណ្តាល។មុខរបរ រត់passapp។
ជនសង្ស័យ​ ០៤​ នាក់​៖
១.ឈ្មោះ​ សាន​ វាសនា ភេទប្រុស អាយុ​ ៣៧ឆ្នាំ​ រស់នៅឃុំ អង្គបូរី​ ស្រុក សេរីសោភ័​ណ្ឌ​ ខេត្ត​ បន្ទាយមានជ័យ​។ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ ភ្លេីង​ឆេះរទេះទី២​ សង្កាត់​ ភ្លេីងឆេះរទេះ​ ខណ្ឌ​ កំបូល​ រាជធានី​ភ្នំពេញ​ ។ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន )
មានសារធាតុញៀនក្នុងទឹកនោម(+)។
២.ឈ្មោះ​ ភា ភេទប្រុស អាយុ៣៦ ឆ្នាំ (គេចខ្លួន)
៣.ឈ្មោះ សៃ ស៊ីភុន ភេទប្រុស អាយុ ២២​ឆ្នាំ រស់នៅភូមិស្វាយលិច ឃុំ​ គោកត្រប់ ស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្តាល(គេចខ្លួន)
៤.មិន​ស្គាល់​អត្តសញ្ញាណ​
វត្ថុ​តាង​ចាប់​យក​រួមមាន​អាវុធ​ខ្លី​ ០១​ ដេីម​ម៉ាក់​ AK SAARMS AK21
-បង់​ ០១
-គ្រាប់ចំនួន​ ០៥​ គ្រាប់​
-កាបូប​ក្រវ៉ាត់​ចង្កេះ​ ០១​ ម៉ាក់​ OBQ7 ពណ៌​ ខ្មៅ​ លាយ​ សូកូឡា​
-ស្បែក​ជេីង​ ០១​ គូរ​
-ខ្សែ​កាបូប​ ០១​ ខ្សែ​ប្រវែង​ ១៣៦​ សង់ទីម៉ែត្រ​(របស់​ជនរងគ្រោះ​)
-ទូរស័ព្ទ​ដែ​ ០១​ គ្រឿង​(ជាប់​លេខ​សំងាត់​)
សម្ភារៈ​បាត់​បង់​រួម​មាន​៖
-ទូរស័ព្ទ​ដៃ​ ០១​ គ្រឿងម៉ាក់​ IPhone 15
-កាបូប​ ០១​
-លុយខ្មែរ​ ១០០.០០០រៀល​។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា!
នៅថ្ងៃ​ទី​១១​ខែសីហា​ ឆ្នាំ​ ២០២៥​វេលាម៉ោង​ ០១:០០នាទី​ជនរងគ្រោះ​ឈ្មោះ​ ពៅ​ ស្រី​ លីន​ បានហៅ​PassAppមួយគ្រឿង​មកយកខ្លួននៅ​មុខហាង​KTV យីហោ​ លីវ៉េងស្រុី​ ស្ថិត​នៅភូមិ​ ចំបក់​ត្រប់​ ឃុំ​ ព្រែក​រកា​ ដេីម្បី​ជូន​ខ្លួន​ត្រឡប់​ទៅផ្ទះ​វិញ​ស្ថិត​នៅភូមិ​លេខ​២​សង្កាត់​ ស្វាយ​ររលំក្រុង​ តាខ្មៅ​។ពេល​ PassApp មកដល់​ជនរងគ្រោះ​ឈ្មោះ​ ពៅ​ ស្រីលីន​ បាន​ឡេីង​ជិះ​លេីPassApp ពេល​នោះជនរងគ្រោះ​ឈ្មោះ​ ខុន​ ស្រី​និច​ និង​មនុស្ស​ស្រី​ម្នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ​បាន​ឡើង​ជិះ​PassAppទៅជាមួយ​ ពេល​ជិះ​ទៅដល់ផ្ទះ​មនុស្ស​ស្រី​មិន​ស្គាល់ឈ្មោះបានចុះ​ ហេីយ​ជនរងគ្រោះ​ទាំង​បីនាក់​ខាងលើ​បាន​ធ្វើ​ដំណើរ​បន្ត​ទៅមុខ​ទៀត​ដោយជិះតាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​២​ ពីត្បូង​ទៅជេីង​ ពេល​ជិះ​ទៅដល់ចណុច​កេីតហេតុ​ស្រាប់តែ​ក្រុម​ជនសង្ស័យ​ឆក់កាបូប​ជនរងគ្រោះ​ឈ្មោះ​ ពៅ​ ស្រី​លីន​ ពេល​នោះ​ជនរងគ្រោះ​បាន​ទាញទៅវិញ​ទៅមក​ជាមួយ​ជនសង្ស័យ​ បណ្ដា​លអោយជ្រុះកាបូបទៅដី​ ពេល​នោះអ្នកបេីក​PassAppបាន​បកត្រឡប់ក្រោយដេីម្បីរេីសកាបូបរបស់​ជនរងគ្រោះ​វិញ​ ពេល​នោះ​បក្ខពួក​របស់​ក្រុម​ជនសង្ស័យ​បបានដកកាំភ្លេីងបាញ់សំដៅ​មកលេី​ជនរងគ្រោះ​ ហេីយ​ក្រុមបក្ខពួក​របស់​ក្រុម​ជនសង្ស័យ​បាន​ចុះ​រេីសកាបូបរបស់​ជនរងគ្រោះ​ជិះ​គេចខ្លួន​បាត់​ ដោយ​ឡែក​ជនសង្ស័យ​ឈ្មោះ​ សាន​ វាសនា​ ដែលកាន់កាំភ្លេីង​បាញ់​មកលេី​ជនរងគ្រោះ​ត្រូវ​បាន​អ្នក​ដំណើរ​ម្នាក់​ជជិះម៉ូតូមក​ពីទិស​ខាងជើង​បុកជន​សង្ស័យ​បណ្តាល​អោយ​ជ្រុះកាំភ្លេីង​ពីដៃខ្ទាត់ចេញ​ចំងាយ​១៥​ម៉ែត្រពីខ្លួនដួលសន្លប់​នៅកន្លែងកេីតហេតុ​ ។ ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ផ្នែក​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ជេីងកេីប​ចុះទៅដល់​កន្លែង​កើត​ហេតុឃាត់​ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ខាងលើ​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដេីម្បី​ធ្វើ​ការ​សសាកសួរនិង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែលរត់គេចខ្លួនបន្ត។

ដោយៈប៉ក់ សារិទ្ធ

 

ព័ត៌មានដែលជាប់ទាក់ទង