(ខេត្តកណ្តាល)នៅថ្ងៃអង្គារ៣រោចខែស្រាពណ៍ឆ្នាំម្សាញ់សប្ភស័ក ព.ស២៥៦៨ត្រូវនឹងថ្ងៃទី១២ខែសីហាឆ្នាំ២០២៥ ដោយមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាស្វាយ
-លោកអធិការរងទទួលផ្នែកនគរបាលយុត្តិធម៌
-ក្រុមប្រឹក្សា ភូមិ ឃុំ
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
-ស្ដីពីករណី:បង្ក្រាបល្បែងសុីសងខុសច្បាប់(លួចកត់ឆ្នោតវៀតណាម)។
ថ្ងៃទី១២ខែសីហាឆ្នាំ២០២៥វេលាម៉ោង១៦:៣០នាទី
-ចំណុចកើតហេតុភូមិគគីរធំឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនសង្ស័យ ០១នាក់
-ឈ្មោះព្រុំ ប៊ុនធឿនភេទប្រុសអាយុ៥១ឆ្នាំជនជាតិខ្មែរ មុខរបរកត់ឆ្នោត មានទីលំនៅភូមិគគីរធំឃុំគគីរធំ ស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)។
លទ្ធផលតេស្តរកសារធាតុញៀន(-)អវិជ្ជមាន
វត្ថុតាងចាប់យក:
១/ទូរសព្ទ័ដៃ១គ្រឿងម៉ាកOPPO ពណ៌ខៀវ
២/ ក្រដាសA4 កត់ឆ្នោតលេខឆ្នោតរួច២៥សន្លឹក
២/ ក្រដាសA4កាត់រួច(តូច) កត់លេខឆ្នោតរួច ០៩សន្លឹក ។
៤/ ក្រដាសការគែ(ផ្តាន)០២សន្លឹក
៤/ ប៉ិច២ដើម ពណ៌ខៀវ
៦/ សៀវភៅកត់លេខឆ្នោត០១ក្បាល
៧/ ប្រដាប់កិប ០១។
ក្រោយពីសាកសួររួចកម្លាំងជំនាញបានសន្និដ្ឋានថា មុខសញ្ញាខាងលើ គឺពឹតជាបានលួចកត់ឆ្នោតវៀតណាមខុសច្បាប់មែន
*កម្លាំងជំនាញសុំគោលការណ៍មេឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់។
ដោយៈសម្រែកកូនខ្មែរ
