ក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!លោកស្រីង៉ាម វាសនាជាតំណាងលោកឡូវ សុខសាននាំយកថវិកា.សម្ភារៈចូលបុណ្យ៧ថ្ងៃ(សព)ឪពុកបង្កើតវិរៈកងទ័ព!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំគគីរ »កិច្ចប្រជុំបូកសរុបការងារប្រចំាឆ្នាំ២០២៥.២០២៦និងលើកទិសដៅបន្តឆ្នាំ២០២៧របស់អនុសាខាសមាគមអាចារ្យខ្មែរប្រចាំស្រុកកៀនស្វាយនិលោកឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំថ្នាក់ដឹកនាំកងអាវុធហត្ថខេត្តនិងមេបញ្ជាការ អហ ក្រុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក លោកស្រីដឹប អេងអភិបាលរងស្រុកកៀនស្វាយបាននាំយកថវិកា.សម្ភារៈជួយឧបត្ថម្ភដល់វិរៈកងទ័ពកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំដីឥដ្ឋនិងត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្គាត់អាណត្តប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខ

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពក្មេងប្រុសដែលលង់ទឹក ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្ដាល៖នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំប្រតិភូសាខា  និងអនុសាខាក្រុងតាខ្មៅ ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារជនរងគ្រោះលង់ទឹកស្លាប់ចំនួន ១នាក់ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ហាក់ សុខមករា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។

ឯកឧត្តមបានបញ្ជាក់ថា អំណោយដែលសាខា និងអនុសាខាក្រុង បាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះឯកឧត្តមក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងដល់គុណព្រះរតនត្រៃទាំងបី ជួយឱ្យដួងវិញ្ញាណក្ខន្ធនៃជនរងគ្រោះបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល ក៏បានក្រើនរំលឹក ដល់ឪពុកម្តាយ អាណាព្យាបាល ទាំងអស់ត្រូវប្រុងប្រយ័ត្ន និងណែនាំចំពោះកូនចៅ ក្នុងរដូវទឹកឡើង កុំអោយចុះលេងទឹក ស្រះ ត្រពាំង ប្រឡាយណាមួយឡើយ ដែលបង្កឲ្យមានគ្រោះថ្នាក់ផងដែរ សូមបញ្ជាក់ផងដែរថា ករណីលង់ទឹកនេះ បានកើតឡើងកាលពី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៩:៤៨នាទី។

អំណោយមនុស្សធម៌ដែលប្រតិភូសាខា បានឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះ រួមមាន៖ អង្ករ ៥០គីឡូក្រាម មី២កេស  ទឹកត្រី ២យួរ ទឹកស៊ីអុីវ ២យួរ ទឹកសុទ្ធ ២កេស ត្រីខ ២យួរ ទឹកក្រូច ២កេស  និងថវិកាចំនួន ១ លានរៀល។ ជាមួយគ្នានេះអនុសាខាក្រុងតាខ្មៅ និងក្រុមកាកបាទក្រហមសង្កាត់កំពង់សំណាញ់ ឧបត្តម្ភអង្ករ ១០០គីឡូក្រាម ,ទឹកសុទ្ធ ៦កេស ទឹកស៊ីអុីវ ២យួរ ,ទឹកត្រី ២យួរ  មី ៣កេស ,សម្ភារផ្ទះបាយ ១ឈុត ទឹកផ្លែឈើ ៣កេស សាដក៤ សម្ភារជាច្រើនទៀត និងថវិកាចំនួន ២លានរៀល៕

ព័ត៌មានដែលជាប់ទាក់ទង