«ពិធីសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជាមួយក្រុមប្រឹក្សាឃុំក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល»
(ខេត្តកណ្តាល)ថ្ងៃទី១៩ខែសីហា ឆ្នាំ២០២៥ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកកៀនស្វាយ។
វត្តមានអញ្ជើញចូលរួម លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យប្រជាពលរដ្ឋស្រុក អធិការនគរបាលស្រុក ប្រធានការិយាល័យពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និង នាយប៉ុស្តិ៍នគរបាលឃុំ គ្រប់ឃុំ សរុបចំនួន១១៦នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំបារម្ភ ហើយអត់ធ្មត់ និងជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ-ធិបតី ក្នុងការការពារទឹកដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃ។
ជាមួុយគ្នានេះ ឯកឧត្តម លោកជំទាវ ក៏បានផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ទាក់ទងប្រធានបទ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» និង «ប្រព័ន្ធគាំពារសង្គម»។
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានឧបត្ថម្ភភេសជ្ជៈ អំណោយនិងថវិកាជូនក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់អង្គការមូលនិធិសង្គ្រោះជីវិតសកលចំនួន១កញ្ចប់ និងថវិកាមួយចំនួន៕
