ក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!លោកស្រីង៉ាម វាសនាជាតំណាងលោកឡូវ សុខសាននាំយកថវិកា.សម្ភារៈចូលបុណ្យ៧ថ្ងៃ(សព)ឪពុកបង្កើតវិរៈកងទ័ព!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំគគីរ »កិច្ចប្រជុំបូកសរុបការងារប្រចំាឆ្នាំ២០២៥.២០២៦និងលើកទិសដៅបន្តឆ្នាំ២០២៧របស់អនុសាខាសមាគមអាចារ្យខ្មែរប្រចាំស្រុកកៀនស្វាយនិលោកឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំថ្នាក់ដឹកនាំកងអាវុធហត្ថខេត្តនិងមេបញ្ជាការ អហ ក្រុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក លោកស្រីដឹប អេងអភិបាលរងស្រុកកៀនស្វាយបាននាំយកថវិកា.សម្ភារៈជួយឧបត្ថម្ភដល់វិរៈកងទ័ពកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំដីឥដ្ឋនិងត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្គាត់អាណត្តប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខ

«រដ្ឋបាលសាលាស្រុកកៀនស្វាយពិធីជួបសំណេះសំណាលជាមួយបងប្អូនក្រុមកីឡាករទូក”ង”ទាំង១០ទូក នៅក្នុងស្រុកកៀនស្វាយ»

(ខេត្តកណ្តាល)
នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុក លោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ រួមជាមួយលោក ឯក សុផាត សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនក្រុមកីឡាករទូក”ង”ទាំង១០ទូក នៅក្នុងស្រុកកៀនស្វាយ ដែលត្រូវទៅចូលរួមអុំប្រណាំងនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ រយះពេល៣(បី)ថ្ងៃ នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរសាទរក្នុងព្រះរាជពិធិបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

នាក្នុងឱកាសនេះ លោក ឡូវ សុខសាន អភិបាលស្រុក បានណែនាំ និងផ្តាំផ្ញើរដល់ប្អូនចំណុះទូកទាំងអស់ត្រូវខិតខំប្រឹងប្រែងក្នុងការអុំប្រណាំង ដោយស្មារតីសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នា និងគោរពវិន័យតាមគណៈកម្មការរៀបចំការប្រណាំងទូកខេត្ត ព្រមទាំងត្រូវចូលក្នុងការថែរក្សាបរិស្ថាន និងអនាម័យនៅកន្លែងស្នាក់នៅឱ្យបានល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលស្រុក បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ ព្រមទាំង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ជូនដល់បងប្អូនចំណុះទូកទាំងអស់នៅក្នុងស្រុកកៀនស្វាយ ព្រមទាំងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូន នៅក្នុងការអុំប្រណាំងទូក ដោយស្មារតីសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នា និងគោរពវិន័យតាមគណៈកម្មការខេត្ត ព្រមទាំងបានចូលក្នុងការថែរក្សាបរិស្ថាន និងអនាម័យនៅកន្លែងស្នាក់នៅបានល្អប្រសើរកាលពីអុំប្រណាំងនៅក្រុងតាខ្មៅកន្លងទៅ។

ដើម្បីលើកទឹកចិត្តដល់បងប្អូនចំណុះទូកទាំងអស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកល្វាឯម ស្រុកខ្សាច់កណ្ដាល ស្រុកកៀនស្វាយ ស្រុកពញាឮ និងស្រុកមុខកំពូល តាមរយៈឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ ព្រមទាំងរដ្ឋបាលស្រុក បានឧបត្ថម្ភដល់៖
ទូកខ្នាតអន្តរជាតិចំនួន ២ទូក ក្នុងមួយទូកទទួលបាន៖
– អង្ករ ១០០គីឡូក្រាម
– ភេសជ្ជៈ ១៥កេស
– និងទឹកសុទ្ធ ៥០យួរ។
ទូកវែងចំនួន ៨ទូក ក្នុងមួយទូកទទួលបាន៖
– អង្ករ ២០០គីឡូក្រាម
– ភេសជ្ជៈ ៣០កេស
– និងទឹកសុទ្ធ ១០០យួរ។

ព័ត៌មានដែលជាប់ទាក់ទង