ព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតធ្វើទានដល់តាជី.យាយជីនិងកម្លាំងប្រជាការពារនៅមុនថ្ងៃដាក់បិណ្ឌ
(ស្រុកកៀនស្វាយ)នាព្រឹក្សថ្ងៃទី២៩ខែសីហាឆ្នាំ២០២៥ព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនព្រះគ្រូចៅអធិការវត្តស្លាកែតនិងជាអនុគណស្រុកកៀនស្វាយខេត្តកណ្តាល។
បានធ្វើទាននិងចែកអំណោយជូនតាជីតា.យាយជីចំនួន៧០នាក់និងកម្លាំងប្រជាការពារចំនួន១៦នាក់ក្នុងម្នាក់ៗបានទទួលអង្ករចំនួន២៥គីឡូក្រាម.ថវិកា០២មុឺនរៀលនិងភេជ្ចៈ០១កញ្ចប់។
ព្រះអង្គខឹម សុនផនមានសង្ឈដីការថា!ក្នុងមួយឆ្នាំព្រះអង្គធ្វើទាននិងចែកអំណោយ២ដងនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីនិងបុណ្យដាក់បិណ្ឌ.បុណ្យភ្ជំុបិណ្ឌ។
ព្រះអង្គមានសង្ឈដីការបន្តថា!សូមលោកតានិងលោកយាយបម្រើបងប្អូនប្រជាពលរដ្ឋនិងពុទ្ធបរិស័ទឱ្យបានល្អនិងកម្លាំងប្រជាការពារនឹងរៀបចំសណ្តាប់ធ្លាប់សាធារណៈក្នុងបរិវេណវត្តឱ្យមានសណ្តាប់ធ្លាប់បានល្អ។
សូមបញ្ចាក់ថា!ព្រះសង្ឈដែលគង់នៅក្នុងវត្តនៅស្រុកកៀនស្វាយតែងតែចូលរួមចំណែកជាមួយអនុសាខាកាកកាទក្រហមកម្ពុជាស្រុកកៀនស្វាយចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិផ្សេងៗដើម្បីកាត់បន្ធយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនិងជាផ្នែកមួយចូលរួមចំណតជាមួយរាជរដ្ឋាភិបាលកម្ពុជាសមេ្តចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧បានដឹកនាំប្រទេសជាតិមានការីកចម្រើន។
ដោយៈប៉ក់ សារិទ្ធ
