អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូលកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាលនិងកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិលោកអធិការស្រុកកៀនស្វាយប្រជុំពង្រឹងសន្តិសុខក្នុងមូលដ្ឋានស្រុក!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦លោកអធិការស្រុកកៀនស្វាយបានបញ្ចាលោកនាយប៉ុស្តិ៍ឈើទាលចុះធ្វើការអប់រំក្រុមរថយន្តដឹកដី.ដឹកខ្សាច់!លោកអធិការស្រុកកៀនស្វាយបញ្ចាកម្លាំងបង្គ្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៥នាក់!វត្តស្លាកែតបានរៀបចំពិធីរាប់បាត្រមានព្រះសង្ឃ៥០ព្រះអង្គក្នុងឱកាសបុណ្យមាឃ បូជា!អតីតយុទ្ធជន ៨០គ្រួសារ ទទួលបានផ្ទះអំណោយសម្តេចតេជោ និងសម្តេចធិបតីព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតបានប្រារព្វពិធីបុណ្យមាឃ បូជា!អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព និងពន្លឿន ការងារសាងសង់គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង បង្ហោះម៉ូតូនិងធាក់ប្លន់ដើម្បីកាត់សាញ !រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យប្រុស.ស្រី០៨នាក់ទៅតុលាការករណីគ្រឿងញៀន!សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញផននិងឃាត់ខ្លួនជនសង្ស័យ០៨នាក់!លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សាអប់រំពិសេសក្រុងតាខ្មៅសមត្ថកិច្ចស្រុកកៀនស្វាយសង្គ្រាបគ្រឿងញៀនពីរករណីផ្សេងពីគ្នាដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិក

ឯកឧត្តម គួច ចំរើន ចាត់ទុកថាការទុកដីទំនេរក៏អត់ប្រយោជន៍ មនុស្សនៅទំនេរក៏អត់បានផលមានដីនាំគ្នាដាំដើមឈើគឺមានផលប្រយោជន៍ទាំងមនុស្សសត្វនិងធម្មជាតិ!

ខេត្តកណ្តាល៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលឯកឧត្តម រួមជាមួយ និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានអញ្ជើញជាគណៈអធិបតី ក្នុងពិធី “រុក្ខទិវា” ដាំដើមឈើថ្នាក់ខេត្ត ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តអង្គពណ្ណារាយ ភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ ការទុក្ខដីទំនេរចោល នោះធ្វើឱ្យយើងបាត់បង់នូវផលប្រយោជន៍ជាច្រើន ក្នុងន័យនេះយើងទាំងអស់គ្នាដែលមានដីត្រូវដាំដើមឈើឱ្យបានគ្រប់ៗគ្នា មិនថាបានឈើហូបផ្លែឬលំអរ ដែលឈើទាំងនោះបានផ្ដល់ផលប្រយោជន៍ជាច្រើនទៅដល់ មនុស្ស សត្វ និងធម្មជាតិនៅជុំវិញខ្លួនរបស់យើង។

ក្នុងពិធីនោះដែរ ឯកឧត្តមអភិបាលខេត្ត បានគាំទ្រលើកទឹកចិត្តដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ត្រូវខិតខំបន្តការស្រាវជ្រាវបណ្តុះនូវពូជឈើថ្មីៗបន្ថែមទៀត ពិសេសប្រភេទឈើហូបផ្លែ ដែលមានគុណភាព មានរសជាតិ ធន់ទៅនឹងអាកាសធាតុ និងមានស្តង់ដា ដើម្បីផ្តល់អត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអាចប្រកួតប្រជែងក្នុងទីផ្សារទទួលបានចំណូលខ្ពស់។ ជាងនេះទៅទៀតត្រូវមានការបើកទូលាយជូនប្រជាពលរដ្ឋដែលមានបំណងរៀនសូត្រពីពីការបណ្តុះកូនឈើ អាចមករៀនសូត្រអភិវឌ្ឍន៍ចំណេះដឹងបច្ចេកទេសដាំដើមឈើជូនពួកគាត់ សំដៅបង្កើនការដាំដុះ ជួយដល់បរិស្ថាន និងសុខភាពរបស់យើងទាំងអស់គ្នា។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋសូមជួយថែរក្សាការពារដើមឈើដែលយើងបានដាំ និងជួយទប់ស្កាត់អំពីការបំផ្លាញនានារបស់មនុស្ស ទាំងដើមឈើដែលនៅក្នុងស្រុក និងដើមឈើដែលមាននៅក្នុងព្រៃឲ្យបានគង់វង្ស ជាពិសេសនោះគឺគ្រប់គ្រឹះស្ថានសាធារណៈរដ្ឋ និងឯកជន រួមមានសាលារៀន វត្តអារាម មន្ទីរពេទ្យ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ខិតខំប្រើប្រាស់ដីធ្លីឱ្យទៅជាទីបៃតង តាមរយៈការខិតខំដាំដើមឈើទាំងប្រភេទឈើព្រៃ និងឈើហូបផ្លែ ដើម្បីបរិស្ថាន សុខភាព និងបង្កើនការដាំ។

ក្នុងពិធីនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអ្នកពាក់ព័ន្ធនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដែលក្នុងនោះ មានខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល ជាសេនាធិការ ដែលបានខិតខំបណ្តុះបានកូនឈើទាលប្រមាណ១០ម៉ឺនដើម តាមផែនការណែនាំដែលបានដាក់ចេញកាលពីឆ្នាំ២០២៤។ ឯកឧត្តមក៏បានថ្លែងការកោតសរសើរផងដែរ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ពិសេសប្រជាពលរដ្ឋក្នុងស្រុកលើកដែក ដែលបាននាំគ្នាដាំកូនឈើ ផ្កា នៅមុខផ្ទះរបស់ខ្លួន ដែលបានជួយដល់បរិស្ថាន និងថែមទាំងបង្កើនសោភ័ណភាពក្នុងមូលដ្ឋានខ្លួន។

លោក អំ ចាន់បូរិត នាយខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល បានឱ្យដឹងថា ក្នុងពិធីនេះបានត្រៀមកូនឈើចំនួន ៥០០០ដើម សម្រាប់ផ្ដល់ជូនរដ្ឋបាលក្រុង ស្រុក ឃុំ និងប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមដើម្បីយកទៅដាំនៅតាមទីសាធារណៈ និងនៅតាមភូមិឋាន។ក្នុងឆ្នាំ២០២៥នេះដែរ ខណ្ឌរដ្ឋបាលព្រៃឈើបានធ្វើការបណ្ដុះកូនឈើបានចំនួន ១៦០ ៤៦៥ដើម (ក្នុងនោះកូនឈើទាលចំនួន ១០ម៉ឺនដើម ឧបត្តមគាំទ្រដោយឯកឧត្តមអភិបាលខេត្ត) និងបានធ្វើការផ្ដល់ជូនមន្ទីរ អង្គភាពនានា ក្រុង ស្រុក ឃុំ សង្កាត់យកទៅដាំតាមទីសាធារណៈក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋសរុបចំនួន ៣៦៤៧១ដើម។

ព័ត៌មានដែលជាប់ទាក់ទង