ស្រុកកៀនស្វាយ៖នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ រួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការស្រុក កងកម្លាំងទាំងបី និងក្រុមប្រឹក្សឃុំទាំង៨ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេណទី៥ របស់រដ្ឋបាលស្រុកកៀនស្វាយ ស្ថិតនៅវត្តស្លាកែត ឃុំគគីរ។
“ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ”។
សូមអនុមោទនា 👏 👏 👏
