«ថ្នាក់ដឹកនាំនិងមន្ត្រីរាជការរដ្ឋបាលស្រុកកៀនស្វាយបាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩នៅវត្តកោះប្រាក់»
ស្រុកកៀនស្វាយ៖នារសៀលថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២៥ថ្នាក់ដឹកនាំស្រុកកៀនស្វាយបានប្រារព្វពិធីសូត្រមន្តកាន់វេនទី០៩នៅវត្តកោះប្រាក់ថ្មីលុះព្រឹកឡើងថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៥
លោក អ៊ូ ឈាងប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយនឹងលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយ រួមជាមួយលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុកនាយក នាយករងរដ្ឋបាលស្រុកមន្ត្រីរាជការនៃរដ្ឋបាលស្រុកកៀនស្វាយ អាជ្ញាធរភូមិឃុំនិងពុទ្ធបរិស័ទបានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៩នៅវត្តកោះប្រាក់ស្ថិតនៅឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។
បុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌគឺជាពិធីបុណ្យដ៍ធំមួយនៅក្នុងចំណោមពិធីបុណ្យដទៃទៀតចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណខន្ធ បុព្វការីជន មានមាតាបិតា ញាត្តិការ៧សន្តានដែលធ្វើមរណៈកាល ទៅកាន់បរលោកសូមវិញ្ញាណខន្ធ អស់លោកទាំងនោះយោលយោគទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយហើយងាកបែរក្រោយឱ្យពរ ឱ្យជយ័ ដល់កូនចៅឱ្យទទួលបានសេចក្តីសុខសប្បាយគ្រប់ប្រការ រកសុីមានបានត្រជាក់ត្រជុំថ្កុំថ្កើនតរៀងទៅជាពិសេសវិញ្ញាណខន្ធវិរៈកងទ័ពនៅសមរភូមិមុខ។
សូមបញ្ចាក់ថា!បងប្អូនប្រជាពលរដ្ឋខ្មែរយើងរស់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត០៣ឆ្នាំ០៨ខែ២០ថ្ងៃពួកវាឱ្យបងប្អូនប្រជាពលរដ្ឋធ្វើបុណ្យធ្វើទានឡើយយើងធ្វើការទាំងឈឺហើយគ្មានថ្នាំពេទ្យព្យាបាលនិងបង្អត់បាយនឹងថែមទាំងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរយើងអស់ជាង០៣លាន នាក់ថែមទៀតផង។
ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសមេ្តចតេជោហ៊ុន សែនប្រធានគណបក្ស.អតីតនាយករដ្ឋមន្ត្រីនិងសមេ្តចមហាបវរធឹបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រទេសជាតិមានការីកចម្រើនលើគ្រប់វិស័យហើយព្រះពុទ្ធសាសនាក៍បានរស់មកវិញនឹងបងប្អូនប្រជាពលរដ្ឋយើងបានធ្វើបុណ្យធ្វើទានបានជួបជុំបងប្អូននិងញាតិសណ្តានយ៉ាងសប្បាយក្រៃលេងជាក់ស្តែងដូចពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ចុំបិណ្ឌឆ្នាំ២០២៥នេះ។
ដោយៈប៉ក់ សារិទ្ធ
