(ខេត្តកណ្តាល)ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៥វេលាម៉ោង១៣និង៥០នាទីនៅត្រង់ចំណុចភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាល។
ជនសង្ស័យ៖
ចំនួន៣នាក់ប្រុស (ឃាត់ខ្លួន២នាក់និងគេច១នាក់)
១- ឈ្មោះ កែម ឧត្តម ភេទប្រុស អាយុ ៤០ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិព្រេកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន) (ជួញដូរ)
២- ឈ្មោះ ជន ចាន់ធា ភេទប្រុស អាយុ ៣១ ឆ្នាំ (ខ្មែរ) មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)(រក្សាទុក)
៣- ឈ្មោះ បាន សំបុក (ហៅវ៉ុក) ភេទប្រុស អាយុ ៤០ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល(គេចខ្លួន) ។
វត្ថុតាងចាប់យករួមមាន ៖
១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ២កញ្ចប់(តូច១ មធ្យម១ ) ទម្ងន់(៥,៤ក្រាម )។
២/សម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន
៤/ម៉ូតូ១គ្រឿង។
៥/ទូរសព្ទ័១គ្រឿង។
លោកវរសេនីយ៍ឯកព្រុំ សំណាងស្រុកកៀនស្វាយបានឱ្យដឹងថា!
នៅមុនពេលកើតហេតុខាងលើកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លំាងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានធ្វើការល្បាតក្នុងភូមិសាស្ត្រឃុំឈើទាលពេលល្បាតមកដល់ចំណុចកើតហេតុ ស្ថិតនៅភូមិឈេីទាលឃុំឈេីទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលក៍បានប្រទះឃើញជនសង្ស័យចំនួន២នាក់ឈ្មោះ កែមឧត្តមភេទប្រុស និងឈ្មោះជន ចាន់ធាភេទប្រុសជិះម៉ូតូឌុបគ្នាគួរអោយសង្ស័យភ្លាមនោះកម្លាំងសមត្ថកិច្ចបានហៅជនសង្ស័យអោយឈប់ម៉ូតូតែជនសង្ស័យមិនព្រមឈប់ក៏ជិះម៉ូតូគេចពីសមត្ថកិច្ច ភ្លាមនោះឈ្មោះ កែម ឧត្តម ក៏លោតចុះពីម៉ូតូរត់ចូលទៅក្នុងចំការចេករួចក៏ក្រវែងថ្នាំញៀនទៅព្រៃ បន្ទាប់កម្លាំងសម្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បានភ្លាម និងរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន២កញ្ចប់(មធ្យម១ តូច១)ដែលជនសង្ស័យក្រវែងចោលបន្ទាប់មកកម្លាំងសមត្ថកិច្ច ក៍បន្តទៅរកឈ្មោះ បាន សំបុក នៅផ្ទះស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល តែពេលសមត្ថកិច្ចទៅដល់ឈ្មោះបាន សំបុកបានគេចខ្លួនបាត់ហើយក៍បានធ្វើការត្រួតពិនិត្យផ្ទះ បាន សំបុក រកឃើញសម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។រួចកម្លាំងសមត្ថកិច្ចបាននាំខ្លួនឈ្មោះកែម ឧត្តម និងឈ្មោះជន ចាន់ធា មកផ្នែកប្រឆាំងគ្រឿងស្រុក ដើម្បីធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះកែម ឧត្តម បានសារភាពថាថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនោះពិតជារបស់ខ្លួនពិតប្រាកដមែនគឺទិញពីឈ្មោះបាន សំបុកហៅ វ៉ុក ភេទប្រុសអាយ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ក្នុងតម្លៃ ២៥០០០០រៀល(ម្ភៃប្រាំមុឺនរៀល) ដើម្បីយកមកលក់បន្ត ហើយកន្លងខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ បាន សំបុក ចំនួន១៥ដងមកហើយក្នុងម្តងៗ ២៥០០០០រៀល(ម្ភៃប្រាំម៉ឺនរៀល)។ ចំនែកឈ្មោះ ជន ចាន់ធា បានសារភាពថា ខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ កែម ឧត្តម ចំនួន ២ដងមកហើយក្នុងម្តងៗ ៣០០០០រៀល។
ក្រោយពីសួរនាំរួចជនសង្សយ័រួម
ទាំងវត្ថុតាងបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនិតិវិធី។
