ស្រុកកៀនស្វាយ៖ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយ រួមជាមួយលោកអភិបាលរងស្រុក កងកម្លាំងទាំងបី អាជ្ញាធរឃុំភូមិធំ អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេមេគង្គជន់លិច និងដឹកនាំបញ្ជាកម្លាំងប្រចាំការការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងពិនិត្យរៀបចំទីទួលសុវត្ថិភាពស្ថិតនៅភូមិកោះប្រាក់ និងភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
