អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូលកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាលនិងកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិលោកអធិការស្រុកកៀនស្វាយប្រជុំពង្រឹងសន្តិសុខក្នុងមូលដ្ឋានស្រុក!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦លោកអធិការស្រុកកៀនស្វាយបានបញ្ចាលោកនាយប៉ុស្តិ៍ឈើទាលចុះធ្វើការអប់រំក្រុមរថយន្តដឹកដី.ដឹកខ្សាច់!លោកអធិការស្រុកកៀនស្វាយបញ្ចាកម្លាំងបង្គ្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៥នាក់!វត្តស្លាកែតបានរៀបចំពិធីរាប់បាត្រមានព្រះសង្ឃ៥០ព្រះអង្គក្នុងឱកាសបុណ្យមាឃ បូជា!អតីតយុទ្ធជន ៨០គ្រួសារ ទទួលបានផ្ទះអំណោយសម្តេចតេជោ និងសម្តេចធិបតីព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតបានប្រារព្វពិធីបុណ្យមាឃ បូជា!អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព និងពន្លឿន ការងារសាងសង់គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង បង្ហោះម៉ូតូនិងធាក់ប្លន់ដើម្បីកាត់សាញ !រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យប្រុស.ស្រី០៨នាក់ទៅតុលាការករណីគ្រឿងញៀន!សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញផននិងឃាត់ខ្លួនជនសង្ស័យ០៨នាក់!លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សាអប់រំពិសេសក្រុងតាខ្មៅសមត្ថកិច្ចស្រុកកៀនស្វាយសង្គ្រាបគ្រឿងញៀនពីរករណីផ្សេងពីគ្នាដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិក

ភូមិចំនួន៥ ស្ថិតក្នុងឃុំសំរោងធំ ត្រូវបានបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋមកពិនិត្យពីភាពត្រឹមត្រូវពិតប្រាកដ

ខេត្តកណ្តាល៖ ដើម្បីពន្លឿនក្នុងការចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋអោយបានឆាប់តាមផែនការដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្ដាល បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន៥ភូមិ គឺភូមិព្រែកត្រែង ភូមិព្រែកត្រែង២ ភូមិសំរោងក្អែរ ភូមិសំរោងក្អែរ២ និងភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ដែលមានចំនួន៤,៥៧៣ ក្បាលដី ។

ថ្លែងក្នុងពិធីនោះលោក លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានថ្លែងថា៖ គោលបំណងអំពីការបិទផ្សាយជាសាធារណៈនាពេលនេះ គឺដើម្បីទុកឱកាសអោយបងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធមកពិនិត្យនូវទិន្នន័យអោយបានត្រឹមត្រូវ ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត ប្រភេទទ្រព្យ បើមានកំហុសឆ្គងដោយប្រការណាមួយបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ហើយការជំទាស់តវ៉ាអាចធ្វើបានអំឡុងពេល១៥ថ្ងៃចាប់ពីថ្ងៃប្រកាសបិទផ្សាយនេះតទៅហើយក្នុងរយៈពេល ១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដីនឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ និងទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។

លោកអនុប្រធានមន្ទីរបានបន្តថា៖ បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល១៥ថ្ងៃ យើងនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវ ដើម្បីបំពេញនីតិវិធីឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដី និងដើម្បីរួមចំណែកលើកកម្ពស់ជីវភាព សុខុមាលភាព ស្ថេរភាពសង្គម ការអភិវឌ្ឍ និងប្រើ ប្រាស់ដីធ្លីប្រកបដោយទំនុកចិត្ត។

ក្នុងឱកាសនោះលោក ស៊ុម ធន់ អភិបាលរងស្រុកកៀនស្វាយ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចំនួន០៥ភូមិខាងលើ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ អោយបានគ្រប់ៗគ្នា៕

ព័ត៌មានដែលជាប់ទាក់ទង