ព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតនឹងអនុគណស្រុកកៀនស្វាយប្រារព្វពិធីបុណ្យកឋិនទានសាមគ្គី!។
(ស្រុកកៀនស្វាយ)នៅថ្ងៃទី១១ខែតុលាឆ្នាំ២០២៥វត្តស្លាកែតស្ថិតនៅភូមិស្លាបតាអោនឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាលបានប្រារព្វពិធីបុណ្យអង្គកឋិនទាននឹងមានការអញ្ចើញចូលរួមពីនិងឯកឧត្តម.លោកជុំទាវនិងពុទ្ធបរិស័ទយ៉ាងច្រើនកេះករ។
ដើម្បីចូលរួមចាប់មគ្គផលយកកុសលផលបុណ្យតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។
ពិធីបុណ្យអង្គដង្ហែកឋិនទានប្រទស្សិណ០៣ជុំព្រះវិហររួចហើយសមាទានសីលវេរអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចបញ្ចប់កម្មវោធីបុណ្យ។
គួរ រំលឹកថា!ពិធីបុណ្យអង្គកថិនទានសាមគ្គីក្នុងមួយឆ្នាំបានតែមួយដងទេក្នុងមួយវត្តហើយពិធីបុណ្យអង្គកថិនទានមានរយៈពេលតែ២៩ថ្ងៃ។
សូមបញ្ចាក់ថា!បងប្អូនប្រជាពលរដ្ឋយើងរស់នៅក្នុងរបបប្រល័យពូជសាស្រ្តប៉ុលពត ៣ឆ្នាំ៨០ខែ២០ថ្ងៃពួកវាមិនឱ្យបងប្អូនប្រជាពលរដ្ឋធ្វើបុណ្យធ្វើទានឡើយនិងពួកវាឱ្យប្រជាពលរដ្ឋយើងធ្វើការទាំងឈឺនិងគ្មានថ្នាំពេទ្យព្យាបាល.បង្អត់បាយថែមទាំងកាប់សម្លាប់ប្រជាពលរដ្ឋខែ្មរអស់ជាងបីលាន នាក់ថែមទៀង។
ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសមេ្តចតេជោហ៊ុន សែនប្រធានបក្សនិងអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នសមេ្តចមហាវរធឹបតីហ៊ុន ម៉ានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងដឹកនាំប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យហើយព្រះពុទ្ធសាសនាក៍បានរស់ឡើងវិញនិងបងប្អូនប្រជាពលរដ្ឋខ្មែរបានធ្វើបុណ្យធ្វើទានជាក់ស្តែងនៅពេលថ្មីៗមកនេះពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ចុំបិណ្ឌទើបបញ្ចប់និងក៍ឈានចូលមកដល់ពិធីបុណ្យអង្គកឋិនទាន។
ដោយៈប៉ក់សារិទ្ធ
