ឯកឧត្តមសែ សុឃនប្រធានក្រុមការងារថ្នាក់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំគគីរចែកអំណោយជូនប្រជាពលរដ្ឋចំនួន១២៣គ្រួសារដែលរងដោយសារទឹកជំនន់!
(ខេត្តកណ្តាល)នៅព្រឹកថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៥ ។
ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំគគីរ បានចុះជួបសំណេះសំណាល់ប្រជាពលរដ្ឋដែលរង់គ្រោះដោយទឹកជំនន់និងទឹកភ្លៀង ចំនួន១២៣គ្រួសារ។ក្រោមអធិបតីភាពឯកឧត្តមសែ សុឃន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគគីរ
មានការអញ្ជើញចូលរួមពីលោក
ហួរ សុមេធ អនុប្រធានក្រុមការងារ ចុះមូលដ្ឋានគគីរ និងក្រុមការងារ
-លោកស្រីដឹប អេង អភិបាលរងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសាន អភិបាល នៃអភិបាលស្រុក
-លោក លោកស្រី នាយករងរដ្ឋបាលស្រុក។
-លោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំគគីរ
លោកលោកស្រី សមាជិកសមាជិកក្រុមប្រឹក្សាឃុំគគីរ លោកលោកស្រីមេភូមិក្នុងឃុំ។
នាក្នុងឱកាសនោះឯកឧត្តមសែ សុឃនមានប្រសាសន៍ថា!រាជរដ្ឋាភិបាលកម្ពុជាមានសមេ្តចមហាបវរធឹបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧និងមានសមេ្តចគត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនប្រធានកាកបាតក្រហមកម្ពុជាមិនដែលបានបោះបង់ប្អូនប្រជាពលរដ្ឋណាម្តងឡើយជាក់ស្តែងនៅថ្ងៃនេះក្រុមការងារថ្នាក់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំគគីរស្រុកកៀនស្វាយបាននាំយកអំណោយជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិជំុនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គ។
ឯកឧត្តមសែ សុឃន បន្តទៀតថា!អំណោយដែលបាននាំយកមកជូននាពេលនេះវាមិនបានគ្រប់គ្រាន់ទេវាគ្រាន់បានជួយដោះស្រាយបានមួយគ្រាប៉ុណ្ណោះ។
លោកមុត សារិទ្ធមេឃុំគគីរបានថ្លែងថា!ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋមានចំនួន១២៣គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គបានទទួលអំណោយពីក្រុមការងារថ្នាក់រាជរាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំគគីរកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២៥បងប្អូនប្រជាពលរដ្ឋ១១៨គ្រួសារក៍បានទទួលពីព្រះវិជ្ចានុរ័ក្ខញ្ញាណខឹម សុផនចៅអធិការវត្តស្លាកែតនិងជាអនុគណស្រុកកៀនស្វាយ។
លោកមុត សារិទ្ធក៍បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាពឱ្យបានល្អនឹងត្រូវហូបទឹកឆ្អិនហើយត្រូវមើលកូន.ចៅកុំឱ្យចុះលេងទឹកក្រែងលោមានហានិភ័យជាពិសេសត្រូវមានការប្រុងប្រយ័ត្នសត្វពោះមានពឹសវាខាំ។
សម្ភារៈក្នុងមួយៗគ្រួសាររួមមាន៖
អង្ករ២០គីឡូមីមួយកេសតូចទឹកត្រីមួយយួរទឹកស៊ីអ៉ីវមួយ យួរ។
៙សរុប៖
អង្ករ២ ៤៦០គីឡូ,មី១២៣កេស,ទឹកត្រី១២៣យួរ និងទឹកស៊ីអ៉ីវ។ សរុបថវិកាអស់១២,៤៨៤,៥០០រៀលនិងចែកថវិកាជូនប៉ូលិសប្រជាការពារ ៣០០,០០០រៀល។
ដោយៈប៉ក់សារិទ្ធ
