លោកចាន់ សុភាពប្រធានគណៈពង្រឹង ចុះជួយមូលដ្ឋានឃុំភូមិធំដឹកនាំក្រុមការងារចែកអំណោយជូនប្រជាពលរដ្ឋជាង៥០០គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនឹងទឹកទន្លេមេគង្គ!
(ស្រុកកៀនស្វាយ)ថ្ងៃទី១៩ខែតុលាឆ្នាំ២០២៥លោកចាន់ សុភាពអនុប្រធានក្រុមការងារគណៈពង្រឹងចុះជួយមូលដ្ឋានស្រុកកៀនស្វាយខេត្តកណ្តាលនឹងជាប្រធានក្រុមការងារគណៈពង្រឹងចុះជួយមូលដ្ឋានឃុំភូមិធំស្រុកកៀនស្វាយនឹងមានការអញ្ចើញចូលរួមពីលោកមានណាតមេឃុំភូមិធំព្រមទាំងក្រុមការងារបានចុះចែកអំណោយជូនប្រជាពលរដ្ឋជាង៥០០គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនិងជំនន់ទឹកទន្លេមេគង្គមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តកោះប្រាក់ថ្មីក្នុងឃុំភូមិធំ។
លោកចាន់ សុភាពប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំភូមិធំជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឋិតសភាចារ្យអូនព័ន្ធមុនីរ័ត្ននិងឯកឧត្តមបណ្ឌិតគុណ ញឹមរដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រីនិងជាអនុអចិន្ទ្រៃយ៍ប្រធានគណៈពង្រឹងមូលដ្ឋានក្រុងអរិយក្សត្រ.ស្រុកខ្សាច់កណ្តាល.ស្រុកល្វាឯម.ស្រុកមុខកំពូល.ស្រុកពញាឮនិងស្រុកកៀនស្វាយ។
លោកចាន់ សុភាពមានប្រសាសន៍ថា!សមេ្តចកត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនប្រធានកាកបាតក្រហមកម្ពុជានឹងសមេ្តចមហាបវរធឹបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧មិនដែលបានបោះបង់បងប្អូនប្រជាពលរដ្ឋណាចោលម្តងឡើយជាក់ស្តែងនៅថ្ងៃនេះក្រុមការងារបាននាំយកអង្ករ.សំភារៈមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនឹងទឹកទន្លេមេគង្គវាមិនបានគ្រាប់គ្រាន់ទេវាគ្រាន់បានដោះស្រាយមួយគ្រាប៉ុណ្ណោះ។
លោកចាន់សុភាពបន្តថា!
សូមបងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាពឱ្យបានល្អនឹងហូបទឹកឆ្អិននិងមើលថែទាំកូន.ចៅកុំឱ្យចុះលេងទឹកនឹងត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វពោះមានពិស។
លោកចាន់ សុភាពបន្តទៀតថា!ក្រោយពីទឹកសម្រកទៅវិញសូមបងប្អូនត្រូវប្រកបមុខរបបឡើងវិញដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
នាពេលនោះប្រជាពលរដ្ឋជាង៥០០គ្រួសារក្នុងមួយគ្រួសារៗបានទទួល
អង្ករ០១បាវស្មើនឹង២០គីឡូក្រាម។
ទឹកត្រី០១យួរ។
ទឹកសុីអីវ០១យួរ។
មីចំនួន០១កេសតូច។
សូមបញ្ចាក់ថា!កាលពីថ្ងៃទី០២ខែតុលាឆ្នាំ២០២៥ឯកឧត្តមគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្តាលបាលបានចុះចែកអំណោយរួចម្តងរួចមកហើយលុះនៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២៥លោកជំទាវស៊្រុន ស្រីនាងអភិបាលរងខេត្តកណ្តាលក៍បានចុះចែកអំណោយជាលើកទី០២ម្តងទៀតផងដែរ។
ជាមួយគ្នានោះដែរលោកមាន ណាតមេឃុំភូមិធំប្រាប់ថា!ទីណាមានការ រងគ្រោះដោយធម្មជាតិផ្សេងៗទីនោះមានក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជាចុះជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋជានិច្ចមិនប្រកាន់
ពណ៍សម្បុលនិងនិន្នាការនយោបាយឡើយ។
ដោយៈប៉ក់សារិទ្ធ
