អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូលកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាលនិងកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិលោកអធិការស្រុកកៀនស្វាយប្រជុំពង្រឹងសន្តិសុខក្នុងមូលដ្ឋានស្រុក!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦លោកអធិការស្រុកកៀនស្វាយបានបញ្ចាលោកនាយប៉ុស្តិ៍ឈើទាលចុះធ្វើការអប់រំក្រុមរថយន្តដឹកដី.ដឹកខ្សាច់!លោកអធិការស្រុកកៀនស្វាយបញ្ចាកម្លាំងបង្គ្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៥នាក់!វត្តស្លាកែតបានរៀបចំពិធីរាប់បាត្រមានព្រះសង្ឃ៥០ព្រះអង្គក្នុងឱកាសបុណ្យមាឃ បូជា!អតីតយុទ្ធជន ៨០គ្រួសារ ទទួលបានផ្ទះអំណោយសម្តេចតេជោ និងសម្តេចធិបតីព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតបានប្រារព្វពិធីបុណ្យមាឃ បូជា!អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព និងពន្លឿន ការងារសាងសង់គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង បង្ហោះម៉ូតូនិងធាក់ប្លន់ដើម្បីកាត់សាញ !រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យប្រុស.ស្រី០៨នាក់ទៅតុលាការករណីគ្រឿងញៀន!សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញផននិងឃាត់ខ្លួនជនសង្ស័យ០៨នាក់!លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សាអប់រំពិសេសក្រុងតាខ្មៅសមត្ថកិច្ចស្រុកកៀនស្វាយសង្គ្រាបគ្រឿងញៀនពីរករណីផ្សេងពីគ្នាដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិក

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក ឃុំ ឆ្នាំ២០២៦-២០២៨ នៅថ្នាក់ស្រុកកៀនស្វាយ

ខេត្តកណ្ដាល៖ គម្រោងអភិវឌ្ឍន៍នានាជាច្រើន ដែលជាតម្រូវការចាំបាច់ ជាក់ស្តែង ក្នុងមូលដ្ឋានស្រុកកៀនស្វាយ ត្រូវបានស្នើឡើងនៅក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក ឃុំ ឆ្នាំ២០២៦-២០២៨ នៅថ្នាក់ស្រុកកៀនស្វាយ ដើម្បីកៀងគរធនធានពីប្រភពនានាសម្រាប់គាំទ្រដល់គម្រោងវិនិយោគទាំងនោះ ដែលពិធីនេះបានប្រារព្ធធ្វើ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកកៀនស្វាយ ក្រោមអធិបតីភាព ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល។

ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ សិក្ខាសាលាសមាហរណកម្មនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះសិក្ខាសាលានេះនឹងធ្វើអោយមានការសម្របសម្រួលមួយ រវាងគម្រោងនានានៃកម្មវិធីវិនិយោគរបស់រដ្ឋបាលស្រុក-ឃុំ ដែលបង្កើតឱ្យមានកិច្ចសហការរវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំ និងគ្រប់ភាគីពាក់ព័ន្ធនានាកាន់តែប្រសើឡើង។ សិក្ខាសាលានេះ គឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ក្រុមប្រឹក្សាស្រុក និងឃុំ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលរងខេត្ត បានស្នើដល់រដ្ឋបាលស្រុក និងឃុំទាំងអស់ នៃស្រុកកៀនស្វាយ ត្រូវខិតខំអនុវត្តគម្រោងរបស់ខ្លួនតាមលទ្ធភាព និងធនធានរបស់ស្ថាប័ន មន្ទីរពាក់ព័ន្ធ សង្គមស៊ីវិល និងសប្បុរសជន ដើម្បីគាំទ្រគំរោងនៅតាមឃុំទាំងនោះបានប្រកបដោយជោគជ័យ។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានធ្វើការក្រើនរំលឹកថា ដើម្បីឱ្យសិក្ខាសាលាទទួលបានលទ្ធផលល្អប្រសើរ រដ្ឋបាលស្រុក និងឃុំទាំងអស់ត្រូវរៀបចំឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា លើគម្រោងជាអាទិភាព ដោយឆ្លុះបញ្ចាំងឱ្យបានច្បាស់លាស់អំពីតំរូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ គ្រប់មន្ទីរអង្គភាព ត្រូវត្រួតពិនិត្យមើលយន្តការក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន ត្រូវពិនិត្យមើលប្រភពថវិការបស់ខ្លួន ដើម្បីធ្វើការគាំលើទ្រគម្រោងដែលជាតម្រូវការរបស់ប្រជាពលរដ្ឋបានចំគោលដៅ។

ឯកឧត្តម អភិបាលរងខេត្ត បានឱ្យដឹងថា គម្រោងឃុំ សង្កាត់ ដែលបានស្នើឡើងទូទាំងខេត្តកណ្តាលឆ្នាំ២០២៤ សម្រាប់អនុវត្តឆ្នាំ២០២៥ សរុប ៤ ៣១៤ គម្រោងក្នុងនោះ វិស័យកសិកម្ម ៣៤១ គម្រោង វិស័យអាជីវកម្ម ៥៣៣ គម្រោង វិស័យអប់រំ ៤៩៩ គម្រោង វិស័យសុខភាព ១ ០២៤ គម្រោង វិស័យភាពងាយរងគ្រោះ ១៨៩ គម្រោង វិស័យបរិស្ថាន ៦២៩ គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ១ ០៧៩ គម្រោង ហើយទទួលបានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ចំនួន ២ ២៤២ គម្រោង ស្មើ៥២ ភាគរយ។ ដោយឡែកស្រុកកៀនស្វាយ គម្រោងស្នើឡើងសរុប ៣៣៣ គម្រោង រួមមាន វិស័យកសិកម្ម ១៥ គម្រោង វិស័យអាជីវកម្ម ២៦ គម្រោង វិស័យអប់រំ ៤៤ គម្រោង វិស័យសុខភាព ៤៧ គម្រោង វិស័យភាពងាយរងគ្រោង ៣ គម្រោង វិស័យបរិស្ថាន ៣៧ គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ១៦១ គម្រោង ទទួលបានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ចំនួន ១៩០ គម្រោង ស្មើនឹង ៥៧ ភាគរយ។

សូមបញ្ចាក់ថា លទ្ធផលគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្ម សរុបរួម ៤១១ គម្រោង ទទួលបានការគាំទ្រ ១៣៦ គម្រោង ស្មើនិង ៣៣ភាគរយ ក្នុងគម្រោង ១០៦ ស្មើនិង ២៦ភាគរយ ក្រៅគម្រោង ៣០ ស្មើនិង ៧ភាគរយ។ ជាក់ស្តែងរដ្ឋបាលស្រុកកៀនស្វាយ បានលើកឡើង ៥២ គម្រោង ទទួលបានការគាំទ្រចំនួន ០៥ គម្រោង ស្មើ ១០ភាគរយ ក្នុងគម្រោង ០៥ ស្មើ ១០ភាគរយ ក្រៅគម្រោង ០ គម្រោង ស្មើ ០ភាគរយ។

ព័ត៌មានដែលជាប់ទាក់ទង