ប្រជាពលរដ្ឋរស់នៅភូមិឬស្សីស្រុក០១និងភូមិឬស្សីស្រុក០២ក្នុងឃុំឈើទាលស្រុកកៀនស្វាយហ្នឹងសូមថ្លែងអំណរគុណឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ!
ខេត្តកណ្តាល៖បងប្អូនប្រជាពលរដ្ឋរស់នភូមិឬស្សីស្រុក០១និងភូមិស្សីស្រុក០២ក្នុងឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល។
សូមថ្លែងអំណរគុណដល់ឯកឧត្តមគួច ចំរើនអភិបាលខេត្តកណ្តាលដែលបានយកចិត្តទុក្ខដាក់និងដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋស្តារព្រែកនៅត្រង់ចំណុកស្ពានភូមិឬស្សីស្រុកដែលមានគេចាក់ដីលុបរំលាភយកជាយូឆ្នាំមកហើយ។
អាជ្ញាធរស្រុកកៀនស្វាយនិងមន្ទីរពាក់ព័ន្ធបាននឹងកំពុងដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការងារជីកកាយនិងស្ដារព្រែកឬស្សីស្រុកឱ្យបានល្អប្រសើឡើងវិញកុំឱ្យមានការកកស្ទះ ដើម្បីទុករំដោះទឹកបញ្ជៀសការជន់លិចដោយទឹកភ្លៀងនារដូវវស្សាដល់ចំការដំណាំសាលារៀន ផ្លូវនិងផ្ទះសំបែងប្រជាពលរដ្ឋ។
សកម្មភាពជីកកាយស្ដារព្រែកឬស្សីស្រុក យ៉ាងសកម្មនិងបន្ទាន់នេះគឺជាការឆ្លើយតបចំពោះសំណូមពរពីប្រជាពលរដ្ឋក្នុងឃុំឈើទាលស្រុកកៀនស្វាយក្រោមការណែនាំចង្អុលបង្ហាញនិងបានចុះពិនិត្យដល់ទីតាំងផ្ទាល់របស់ ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលដែលបានបញ្ជាឱ្យចាប់ផ្ដើមអនុវត្តដោះស្រាយបញ្ហាខាងលើនេះ ចាប់តាំងពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ថ្មីៗកន្លងទៅនេះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៧ខែធ្នូ ឆ្នាំ ២០២៥នេះមានប្រជាពលរដ្ឋនៅភូមិឬស្សីស្រុកភូមិឬស្សីស្រុក១និងភូមិឬស្សីស្រុក២ក្នុងឃុំឈើទាលជាច្រើននាក់បានមកចូលរួមសម្ដែងនូវការសប្បាយរីករាយ អបអរសាទរនិងគាំទ្រដល់សកម្មភាពអាជ្ញាធរស្រុកនិងមន្ទីរពាក់ព័ន្ធដែលបានយកគ្រឿងចក្រមកកាយស្ដារព្រែកឬស្សីស្រុកនេះបានយ៉ាងឆាប់រហ័សទាន់ពេលវេលាដើម្បីជួយរំដោះទឹកបញ្ជៀសការជន់លិចផលដំណាំសាលារៀនផ្លូវនិងផ្ទះសំបែងប្រជាពលរដ្ឋ។
បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរភូមិឃុំ ស្រុកបានឱ្យដឹងថា ជារៀងរាល់ឆ្នាំក្នុងភូមិឬស្សីស្រុកភូមិឬស្សីស្រុក១និងភូមិឬស្សីស្រុក២ស្ថិតក្នុងឃុំឈើទាលនេះ គឺបានរងការជន់លិចដោយសារទឹកភ្លៀងពីព្រោះប្រព័ន្ធរំដោះទឹក រួមមានព្រែកឫស្សីស្រុកនេះជាដើមគឺមានគោករាក់ ព្រមទាំងមានគ្រួសារមួយចំនួនតូចទៅធ្វើផ្ទះរំលោភលើដីចំណីរបស់ព្រែកនេះ ក្នុងនោះមាន គ្រួសារ១បានចាក់ដីលប់បិទមាត់ព្រែកយកធ្វើជាកម្មសិទ្ធ ដែលធ្វើអោយព្រែកនេះមិនអាចរំដោះទឹកចេញបាន បណ្តាលឱ្យមានការជន់លិចតែបន្ទាប់ពីមានការពន្យល់ណែនាំពីអាជ្ញាធរ គ្រួសារមួយនោះក៏យល់ព្រមសហការជាមួយអាជ្ញាធរ ធ្វើការកាយនិងស្ដារព្រែកនេះឡើងវិញ ដើម្បីបញ្ជៀសការជន់លិចតទៅទៀត។
បងប្អូនប្រជាពលរដ្ឋ បានឱ្យដឹងថាភូមិទាំងបីខាងលើនេះ តែងតែរងការជន់លិចដោយទឹកភ្លៀងនារដូវវស្សា។ ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះចំណាត់ការភ្លាមៗនិងទាន់ពេលវេលា របស់ឯកឧត្តម គួចចំរើនអភិបាល នៃគណៈអភិបាលខេត្តកណ្តាលនិងអាជ្ញាធរស្រុកកៀនស្វាយ ព្រមទាំងមន្ទីរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ចុះមកពិនិត្យដល់ទីតាំងជាក់ស្ដែងព្រមទាំងបានពន្លឿននិងសម្រុកកាយស្ដារព្រែកឫស្សីស្រុក បានយ៉ាងទាន់ពេលវេលាតាមការចង់បានរបស់ប្រជាពលរដ្ឋ។ ពួកគាត់បានសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីការកាយស្ដារព្រែកឬស្សីស្រុកនេះបានរួចរាល់នាពេលឆាប់ៗខាងមុខនេះក្នុងភូមិសាស្ត្រឃុំឈើទាលនឹងមិនរងនូវការជន់លិច ដោយទឹកភ្លៀងនារដូវវស្សាដូចឆ្នាំនេះទៀតឡើយ។
ដោយៈប៉ក់សារិទ្ធ
ot