រដ្ឋបាលសាលាឃុំគគីរស្រុកកៀនស្វាយបានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយផែនការ ការប្រើប្រាស់ដីឃុំ!
រដ្ឋបាលសាលាឃុំគគីរស្រុកកៀនស្វាយបានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយផែនការ ការប្រើប្រាស់ដីឃុំ!
ខេត្តកណ្តាល
នារសៀលថ្ងៃទី០៣ខែឆ្នូ ឆ្នាំ២០២៤ រដ្ឋបាលសាលាឃុំគគីរស្រុកកៀនស្វាយបានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការ ការប្រើប្រាស់ដីឃុំគគីរ។

ក្រោមអធិបតីភាពឯកឧត្តមម៉េង
ប៊ុណ្ណារិទ្ធអគ្គនាយករងនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្មសំណង់.លោកទៀង កុស្សារៈអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្តាល.លោកសន ហុងសេងអភិបាល រងស្រុកកៀនស្វាយតំណាងលោកឡូវ សុខសានអភិបាលស្រុកកៀនស្វាយ.លោកកេត ផលប្រធានការិយាល័យរៀបចំដែនដីនិងនគរូបនីយកម្មសំណង់ស្រុកកៀនស្វាយនិងលោកមុត សារិទ្ធជាមេឃុំគគីរ.ក្រុមប្រឹក្សាឃុំគគីរ.លោក លោកស្រីមេភូមិនិងប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះលោកសន ហុងសេងមានប្រសាសន៍!នឹងសូមកោតសរសើរចំពោះការខិតខំរបស់អគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម. រដ្ឋបាលស្រុក ការិយាល័យស្រុកនិងកិច្ចសហការសម្របសម្រួលយ៉ាងល្អរបស់មន្ទីររៀបចំដែនដិនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្តលដែលបានផ្តួតផ្តើមនិងរៀបចំឱ្យមានបើកសិក្ខាសាលាដីមានអន្តប្រយោជន៍នេះឡើង។

លោកសន ហុងសេងបន្តថា!ស្រុកកៀនស្វាយមានផ្ទៃដីសរុប ៣១.៨៤០ហិកតាមានឃុំចំនួន០៨ឃុំនិងមានភូមិចំនួន៦៨ភូមិ។
តាមស្ថានភាពជាក់ស្តែងរបស់ស្រុកកៀនស្វាយបានបង្ហាញឱ្យឃើញថា!ឃុំគគីរជាភូមិសាស្ត្រមួយដែលមានសក្តានុពលភាពខ្លាំងលើផ្នែឧសហ្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សុខដុមនៃការ រស់នៅលំហែកាយនិងការប្រកបការងារផ្សេងៗផងដែរ។
ក៍ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះយើងពុំទាន់ទាញយកអត្តប្រយោជន៍ទាំងនេះឱ្យបានសមសម្របនៅឡើយ ដោយបណ្តាលមកពីការអភិវឌ្បន៍កន្លងមករបស់ស្រុកកៀនស្វាយយើងនៅខ្វះផែនការប្រើប្រាស់ដី ដែលជាផែនការគោលមួយយ៉ាងសំខាន់ ហើយកត្តាអវត្តមាននៃគម្រោងប្លង់នេះគឺបណ្តាលមកពីបញ្ហាខ្វះខាតថវិកា ធនធានមនុស្សនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការកសាងនិងអនុវត្តផែនការដីធ្លីឱ្យដើរទៅតាមស្តង់ដាមួយល្អ។

លោកអភិបាល រងស្រុកបន្តទៀតថា!
ដោយបានមើលឃើញនូវបញ្ហាខាងលើ និងតម្រូវការជាបន្ទាន់នៃផែនការដីធ្លី រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដីឈ្លាសវៃនិងប្រកបដោយគត្តិបណ្ឌិត របស់សមេ្តចមហាបវរធិបតីហ៊ុន ម៉ាណែតគឺបានបង្គើតឡើងនូវគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មនៅគ្រប់លំដាប់ថ្នាក់ដែលបាន
ជម្រុញនូវសកម្មភាពនៃកំណែទម្រង់វិស័យដីធ្លីនៅកម្ពុជាឱ្យកាន់តែមានប្រសិដ្ធភាពខ្ពង់។

នៅក្នុងឱកាសនោះផងដែរ លោកមុត សារិទ្ធមេឃុំគគីរបានថ្លែងថា!ឃុំគគីរជាឃុំមួយក្នុងចំណោមឃុំទាំង៨របស់ស្រុកកៀនស្វាយមានទីតាំងលាតសន្ធឹងតាមបណ្តោយផ្លូវជាតិលេខ១មានប្រវែង៥គីឡូម៉ែត្រនិងតាមបណ្តោយតាមដងទន្លេមេង្គក្រោមចែកចេញជា១២ភូមិមានព្រំប្រទល់ខាងកើតជាប់ឃុំដីឥដ្ឋ ខាងជើងទល់នឹងទន្លេមេគង្គ(ស្រុកល្វាឯម)ខាងត្បូងទល់នឹងអាងស្តុកទឹកបឹងធំ(ឃុំឈើទាល)និងខាងលិចទល់នឹងឃុំភូមិធំមានផ្ទៃដីសរុបចំនួន២.៣៣៥ហិកតាក្នុងនោះមានផ្ទៃដីលំនៅដ្ឋាន១.៣១៧ហិកផ្ទៃដីធ្វើស្រែ៣១៩ហិកតាផ្ទៃដីធ្វើចំការ៦៩៩ហិកតា។

លោកមុត សារិទ្ធបន្តថា!ឃុំគគីរមានផ្លូវបេតុងចំនួន៤៣ខ្សែក្នងនោះប្រភេទផ្លូវចាក់បេតុងមានប្រវែង២០.៨១៤ម៉ែត្រ ផ្លូវក្រាលកំទេចថ្មមិច ខ្សាច់ភ្នំ៣.៦៤០ម៉ែត្រហើយសម្រាប់ឆ្នាំ២០២៤នេះនឹងឃុំកំពុងតែជួសជុលផ្លូវបេតុងអាមេប្រវែង២.៤៨៧ម៉ែត្របន្ថែមទៀត។
លោកមេឃុំគគីរបន្តទៀតថា!ក្នុងនាមរដ្ឋបាលឃុំគគីរសូមថ្លែងអំណរគុណដ៍ខ្ពង់ខ្ពស់បំផុតជូនប្រមុខរាជរដ្ឋាភិបាលដែលមានសមេ្តចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីបានដាក់ចេញនូវគោលនយោបាយចុះបញ្ចីដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋទូទាំងប្រទេស។
ដោយឡែកនៅក្នុងខេត្តកណ្តាលក្រោមការដឹកនាំពីឯកឧត្តមគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្តាល.លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តនិងលោកឡូវ សុខសានអភិបាលស្រុកកៀនស្វាយ.លោកប្រធានការិយាល័យភូមិបាលស្រុកកៀនស្វាយបានចុះធ្វើការវាស់វែងចុះបញ្ចីដីធ្លីលក្ខណៈជាប្រព័ន្ធនៅក្នងរដ្ឋបាលឃុំគគីរបានចប់សព្វគ្រប់និងត្រៀមបិទផ្សាយជូនពលរដ្ឋនាពេលខាងមុខនេះ។
ដោយៈសម្រែកកូនខ្មែរ