លោកស្រីមេឃុំឈើទាលនិងលោកនាយប៉ុស្តិ៍បាននាំយកថវិកា សម្ភារៈជួយឧបត្ថម្ភវិរៈកងទ័ពដល់គេហដ្ឋាននៅភូមិស្រែអំពិល!
(ស្រុកកៀនស្វាយ)ដោយមានការយកចិត្តទុកដាក់ពីសមេ្តចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្តាលរួមនិងលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយនៅថ្ងៃ សៅរ៍០១កើតខែបុស្សឆ្នាំម្សាញ់សប្តស័កព.ស២៥៦៩ត្រូវនឹងថ្ងៃទី ២០ខែធ្នូ ឆ្នាំ២០២៥។
លោកស្រីអ៊ុក សឿនមេឃុំឈើទាលនិងសមាជិកក្រុមព្រឹក្សាឃុំនិងលោកវរសេនីយ៍ត្រី សឿន ផល្លីនាយប៉ុស្តិ៍នគរបាលឈើទាល និងសហការី។
ដោយមានការចូលរួមពីមេភូមិអនុភូមិស្រែអំពិលបានចុះមកសួរសុខទុក្ខវិរៈកងទ័ពការពារព្រំដែនឈ្មោះទេស វ៉ាន់ណេតភេទប្រុសអាយុ៣៩ឆ្នាំឈរជើងនៅទិសមុំបីប្រាសាទព្រះវិហារ កងពលតូចអន្តរាគមន៍លេខ៩វិរៈសេនាតូច៣៩១ បច្ចុប្បន្នមានទីលំនៅស្ថិតក្នុងភូមិស្រែអំពិលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាលដោយសាររងរបួសនៅត្រង់ចង្កេះ។
លោកស្រីអ៊ុក សឿនមេឃុំឈើទាលមានប្រសាសន៍ថា!រាជរដ្ឋាភិបាលកម្ពុជាដែលមានសមេ្តចមហាបវរធឹបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមិនដែលបានបោះបង់ប្រជាពលរដ្ឋភៀសសឹកនិងវិរៈកងទ័ពនៅសមរភូមិមុខចោលម្តងណាឡើយជាក់ស្តែងនៅថ្ងៃនេះក្នុងស្រុកកៀនស្វាយដែលមានលោកឡូវសុខសានអភិបាលស្រុកតែងតែជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចុះមើលផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនិងវិរៈកងទ័ពមានជម្ងឺមកស្នាក់នៅភូមិឃុំរបស់ខ្លួនរស់នៅ។
លោកស្រីលោកមេឃុំក៍បានជូនពរដល់លោកទេស វ៉ាន់ណេតដែលមានរងរបួសឱ្យឆាប់ជាមុខរបួសនិងមានសុខភាពល្អ។
អំណោយដែលបានយកមកជួយឧបត្ថម្ភនាពេលនោះរួមមាន!
-អង្ករ៥០គីឡូក្រាម
-ត្រីខ០២យួរ។
-មី០២កេះ
-ត្រីងៀត០១គីឡូ។
-ទឹកត្រី០១យួរ។
-ទឹកសុីអីវ០១យួរ។
-នំ០២ប្រអប់។
-ទឹកផ្លែឈើ០១កេះនិងថវិកាចំនួន២០មុឺនរៀល(ម្ភៃមុឺនរៀល)។
ដោយៈប៉ក់ សារិទ្ធ
