កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យប្រុស.ស្រី០៨នាក់ទៅតុលាការករណីគ្រឿងញៀន!
(ខេត្តកណ្តាល)លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបានប្រាប់ថា!សមត្ថកិច្ចស្រុកកៀនស្វាយនៅថ្ងៃទី២១ខែមករាឆ្នាំ២០២៦បានបញ្ចូនខ្លួនជនសង្ស័យ០៨នាក់ទៅតុលាការករណីគ្រឿងញៀនដើម្បីចាត់ការតាមនិតិវិធីនិងកើតហេតុនៅថ្ងៃទី២០ខែមករាឆ្នាំ២០២៦វេលាម៉ោង៨:៥៥នាទីចំណុចចុងខ្សាច់ភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។
លោកព្រុំ សំណាងបន្តថា!
ជនសង្ស័យមានចំនួន១០នាក់ស្រី១(ឃាត់ខ្លួន៨ស្រី១គេចខ្លួន២
នាក់ )
១-ឈ្មោះឃួន រ៉ុងភេទប្រុសអាយុ២៩ឆ្នាំមុខរបរនេសាទត្រីមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)។
២/ឈ្មោះសេង គន្ធាភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)។
៣/ឈ្មោះសេង អយភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)។
៤/ឈ្មោះខៃ ស្រីទូចភេទស្រីអាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)។
៥/-ឈ្មោះពុធ ភស្ស័ភេទប្រុសអាយុ២៦ឆ្នាំមុខរបរនេសាទត្រីមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)(ប្រើប្រាស់)។
៦/ឈ្មោះស៊ុន សុភក្រ័ ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់មានទីលំនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)(ប្រើប្រាស់)។
៧/-ឈ្មោះឈឺនភេទប្រុសអាយុ៣៤ឆ្នាំមុខរបរកម្មករសំណង់មានទីលំនៅភូមិកណ្តាលលើឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)(ប្រើប្រាស់)។
៨/-ឈ្មោះប៊ុង ពៅភេទប្រុសអាយុ៣៧ឆ្នាំមុខរបរកម្មករសំណង់មានទីលំនៅស្នាក់នៅបណ្តោះអាសន្ន ភូមិកណ្តាលលើឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)(ប្រើប្រាស់)។
៩/ឈ្មោះនៅ សុខណៃភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(គេចខ្លួន)(ជួញដូរ)។
១០/ឈ្មោះយ៉ាវ(មិនស្គាល់នាមត្រកូល)ភេទប្រុសជនជាតិខ្មែរ មុខរបរមិនពិត(មិនស្គាល់ទីលំនៅ)(គេចខ្លួន)(ជួញដូរ)។
វត្ថុតាងចាប់យករួមមាន!
១.ម្ស៉ៅក្រាមពណ៌សថ្លា!សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១០កញ្ចាប់តូចទំងន់(០,៧៧ក្រាម)។
២.សម្ភារះប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន។
៣.ទូរស័ព្ទ៤គ្រឿង។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា!
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា!មានសកម្មភាពជួញដូរថ្នាំញៀននៅចំណុចចុងខ្សាច់ស្ថិតនៅភូមិអង្គរជ័យឃុំបន្ទាយដែកក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែកបានសហការណ៍ជាមួយកម្លាំងផ្នែក
ប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយចុះដល់ចំណុចកើតហេតុ!ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់។
ក្រោយមកកម្លាំងបានធ្វើការនាំខ្លួនជនសង្ស័យទាំង៤នាក់ដែលមានឈ្មោះដូចខាងលើរួមជាមួយវត្ថុតាងមកសាកសួរបន្តនៅប៉ុស្តិ៍បន្ទាយដែក។
នៅចំពោះមុខសមត្ថកិច្ជជនសង្ស័យឈ្មោះសេង អយនិងឈ្មោះសេង គន្ធាបានសារភាពថា!
ម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក) ចំនួន៤កញ្ចប់តូចដែលសមត្ថកិច្ចរកឃើញពិតជារបស់ខ្លួនប្រាកដមែនដោយឈ្មោះនៅសុខ ណៃអោយពួកខ្លួនទុកលក់អោយគេ និងធ្លាប់ទិញថ្នាំញៀនពីឈ្មោះខៃ ស្រីទូចចំនួន២០ដងក្នុងម្តងៗ២០០០០រៀល(ពីរម៉ឺនរៀល)។
ឈ្មោះឃួន រ៉ុងបានសារភាពថា!ម្សៅក្រាមពណ៏សថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក) ចំនួន៦កញ្ចប់តូចដែលសមត្ថកិច្ចរកឃើញពិតជារបស់ខ្លួនប្រាកដមែនគឺទិញពីឈ្មោះយ៉ាវតំលៃ៥០០០០រៀល(ប្រាំម៉ឺនរៀល)ដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្តនិងប្រើប្រាស់ខ្លួនឯងផង។
ឈ្មោះពុធ ភស្ស័បានសារភាពថា!ខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះខៃ ស្រីទូចចំនួន៥ដងក្នុងម្តងៗ២០០០០រៀល(ពីរម៉ឺនរៀល)។
ក្រោយបានចំលើយសារភាពរបស់ជនសង្ស័យខាងលើសមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនឈ្មោះខៃ ស្រីទូចនៅចំនុចចុងខ្សាច់ភូមិអង្គរជ័យយកមកសួនាំបន្ត។
ចំពោះជនសង្ស័យរួមនឹងវត្ថុតាងកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បូបន្តនិតិវិធីច្បាប់។
ដោយៈប៉ក់ សារិទ្ធ
