រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!
(ស្រុកកៀនស្វាយ)នាព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២៦
ក្រុមប្រឹក្សាឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល។
បើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធប្រធានក្រុមប្រឹក្សាឃុំគគីរនិងជាមេឃុំគគីរដោយមានការអញ្ចើញចូលរួមពី។
-សមាជិក សមាជិការក្រុមប្រឹក្សាឃុំគគីរ។
-លោកលោកស្រីកញ្ញាមេភូមិគ្រប់ភូមិ។
-លោកនាយប៉ុស្តិ៍រដ្ឋបាលគគីរ។
-លោកប្រធានមណ្ឌលសុខភាពឃុំគគីរ។
-លោកនាយកសាលាអនុវិទ្យាល័យគគីរ។
-លោកលោកស្រីនាយក.នាយិការសាលាបឋមសិក្សាទាំង០៥។
-លោកស្រីស្មៀនឃុំនិងជំនួយការហិរវត្ថុនិងលោកលោកស្រីជំនួយការរដ្ឋបាលឃុំគគីរ។
-មន្ត្រីកសិកម្មឃុំគគីរ។
-អ្នកសម្របសម្រួលគណនេយ្យភាពសង្គមឃុំគគីរ។
មានរបៀបវារៈប្រជុំ
១/ពិនិត្យសេចក្តីព្រាងកំណត់ហេតុនិងអនុម័តសេចក្តីព្រាងកំណត់ហេតុខែឆ្នូ។
២/ពិនិត្យសេចក្តីព្រាងរបាយការនិងអនុម័តសេចក្តីព្រាងរបាយការណ៍ខែមករា។
៣/ពិនិត្យនិងអនុម័តលើសេចក្តីសម្រេចកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមមនុស្សចាស់ឃុំគគីរ។
៤/ពិនិត្យនិងអនុម័តលើសេចក្តីសម្រេចកែសម្រួលសមាសភាពគណៈកម្មាធិការកិច្ចការនារីនិងកុមារឃុំគគីរ។
៥/កំណត់កាលបរិច្ឆេទសម្រាប់កិច្ចការប្រជុំសាមញ្ញលើកទី៤៤អាណត្តិទី០៤អាណត្តិទី០៥របស់ក្រុមប្រឹក្សាគគីរ។
៦/បញ្ហាផ្សេងៗ។
៧/បូកសរុបនិងបិទអង្គប្រជុំ។
នាពេលនោះលោកមុត សារិទ្ធមានប្រសាសន៍ថា!ថ្ងៃនេះរដ្ឋបាលឃុំគគីរបានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ហើយយើងត្រូវលើកទិសដៅបន្តទៀតក្នុងខែកុម្ភៈឆ្នាំ២០២៦។
លោកមុត សារិទ្ធក៍បានណែនាំដល់លោកនាយប៉ុស្តិ៍និងលោក លោកស្រីកញ្ញាមេភូមិត្រូវចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យគាត់បានដឹងនិងដើម្បីនិងណែនាំដល់កូន.ចៅគាត់។
លោកមុត សារិទ្ធបានសង្គត់ធ្ងន់ថា!ជាមួយគ្នានោះដែរលោកមេឃុំក៍បានណែនាំដល់លោកមេភូមិដូនសរមិនឱ្យមានរថយន្តដឹកដីបើកឆ្លងកាត់ផ្លូវដូនសរ(ភូមិក្រោយ)ផ្លូវក្លារ៉ាឡើយព្រោះផ្លូវនោះតូតនៅពេលឃុំមានថវិការនិងពង្រីកផ្លូវឱ្យបានធំ។
សូមបញ្ចាក់ថា!
រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យទី០៦ខែមិថុនាឆ្នាំ២០២៧ជាការបរិច្ឆេទនៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្គាត់ អាណត្តិទី០៦នឹងសង្ឃឹមថា!
បងប្អូនប្រជាពលរដ្ឋគាំទ្រលោកមុត សារិទ្ធជាប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំបន្តទៀតដើម្បីអភិវឌ្បន៍ក្នុងមូលដ្ឋានឃុំគគីរមានការរីកចម្រើនជាតម្រូវការរបស់ប្រជាពលរដ្ឋដូចជាផ្លូវបេតុងមានស្ឌើរគ្រប់ភូមិ។
ដោយៈប៉ក់ សារិទ្ធ
