(ស្រុកកៀនស្វាយ)នាថ្ងៃទី០២.០៣ខែកុម្ភៈឆ្នាំ២០២៦ព្រះវិជ្ចានុរ័ក្ខញាណ ខឹម សុផនចៅអធិការវត្តស្លាកែតនិងជាអនុគណស្រុកកៀនស្វាយបានប្រារព្វពិធីបុណ្យមាឃបូជានិងមានរៀបចំពិធីរាប់បាត្រដែលមានព្រះសង្ឃ៥០ព្រះអង្គនិងមានការអញ្ចើញចូលរួមពីលោកមុតសារិទ្ធមេឃុំគគីរនិងសហការីនិងពុទ្ធបរិស័ទយ៉ាងច្រើន។
សូមអនុមោទនាពិធីបុណ្យ មាឃបូជាបុណ្យមាឃបូជាគឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ពិធីនេះត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ង១៥កើតខែមាឃក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។
ការប្រារព្ធពិធីបុណ្យ មាឃបូជា នេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣គឺ៖
១- ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន
២- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ
៣- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ
សម្រាប់ឆ្នាំនេះពិធីបុណ្យ មាឃបូជាប្រព្រឹត្តទៅនៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ២៥៦៩ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២៦នេះតែម្ដងនៅតាមទីវត្តអារាមមានរៀបចំគ្រឿងរណ្ដាប់មានផ្កាភ្ញីទៀន ធូប និងឮតែសំឡេងសូរស័ព្ទព្រះធម៌ ក្នុងការប្រារព្ធពិធីបុណ្យសាសនាមួយនេះ។
សូមពុទ្ធសាសនិកទាំងឡាយ អញ្ជើញចូលរួមក្នុងពិធីបុណ្យ មាឃបូជានេះដោយសទ្ធាជ្រះថ្លារៀងៗខ្លួន៕
ដោយៈប៉ក់សារិទ្ធ
