ស្រុកកៀនស្វាយបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកកៀនស្វាយអាណត្តិទី៤ លើកទី១ក្រោមអធិបតីភាពលោកអ៊ូឈាងប្រធានក្រុមប្រឹក្សាស្រុក
ស្រុកកៀនស្វាយបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកកៀនស្វាយអាណត្តិទី៤ លើកទី១ក្រោមអធិបតីភាពលោកអ៊ូឈាងប្រធានក្រុមប្រឹក្សាស្រុក

ស្រុកកៀនស្វាយ៖
នាព្រឹកថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តគគីរធំ ឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាលនឹងរដ្ឋបាលស្រុកបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រោមប្រធានបទ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពទាំង៧ចំណុច របស់ក្រុមប្រឹក្សាស្រុកកៀនស្វាយ អាណត្តិទី៤ លើកទី១ ក្រោមអធិបតីភាព លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ និងលោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ។

វេទិកានេះមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យប្រជាពលរដ្ឋ មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក និងជុំវិញស្រុក មេឃុំនាយប៉ុស្តិ៍នគរបាលរដ្ឋ ប្រធានមណ្ឌលសុខភាពទាំង៨ តំណាងអង្គការ សមាគមន៍ និងតំណាអាជីវករ ព្រមទាំងប្រជាពលរដ្ឋចំនួន ៣០០នាក់។

ដោយៈសម្រែកកូនខ្មែរ