កងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកៀនស្វាយបញ្ចូនខ្លួនជនសង្ស័យ៣នាក់បទល្មើសគ្រឿងញៀនទៅតុលាការដើម្បីបន្តនិតិវិធី!ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាលអនុវត្តតាមការណែនាំរបស់ឯកឧត្តមគួច ចំរើនអនុសាខាកាកបាតក្រហមកម្ពុជាស្រុកកៀនស្វាយបាននាំយកអំណោយជួយលដល់ពលរដ្ឋខ្វះខាតជីវភាពនៅប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ៦៤គ្រួសារ នៅស្រុកពញាឮ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខាកាកបាឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញប្រគល់សម្ភារបច្ចេកទេស​ជូនដល់អគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មានស្រុកកៀនស្វាយរៀបចំពិធីវេទិការផ្សព្វផ្សាយច្បាប់ស្តីពីការបង្គ្រាបអំពើជួនដូរមនុស្សការ ធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ស្រុកកៀនស្វាយរៀបចំពិធីវេទិការផ្សព្វផ្សាយច្បាប់ស្តីពីការបង្គ្រាបអំពើជួនដូរមនុស្សការ ធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្កិច្ចប្រជុំសាមញ្ញលើកទី៤៧អាណត្តិទី០៥របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!ក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៧អាណត្តិទី០៥ក្រោមអធិបតីភាពលោកមុត សារិទ្ធប្រធានក្រុមប្រឹក្សាឃុំ!ក្រុមប្រឹក្សាឃុំដីឥដ្ឋបើកកិច្ចប្រជុំសាមញ្ញលើកទី៤៧អាណត្តិទី០៥ក្រោមអធិបតីភាពលោកយ៉ែម ប៊ុណ្ណា!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ដែលបានលះបង់ ប្ដី កូឯកឧត្តមអភិសន្តិបណ្ឌិតស សុខានិងលោកជំទាវនាំយកថវិកា.សួរសុខទុក្ខលោកអនុសេនីយ៍ឯកជិន លីណាដែលកំពង់សម្រាកព្យាបាលមុខរបួសនៅមន្ទីរលោកជំទាវព្រះរាជអាជ្ញារងខេត្តកណ្តាលបើកកិច្ចប្រជុំនៅអធិការស្រុកកៀនស្វាយ!អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ចាប់ពីពេលនេះទៅដីដែលគ្មានប័ណ្ណកម្មសិទ្ធក្នុងស្រុកពញាឮ មិនមែនជាកម្មវត្ថុនៃការទិញលក់ទៀតឡើយ កម្លាំងប៉ុស្តិ៍គគីរធំបានសហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយដោយបានឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី០៤នាក់!ស្នងការនគរបាលខេត្តកណ្ដាលបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងក្រឹត្យប្រជាពលរដ្ឋចំនួន ៥គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ នៅភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ទទួលបានអំណោយមនុស្សធម៌លោកអធិការស្រុកកៀនស្វាយប្រជុំប្រចាំសប្តាហ៍ជារៀងរាល់ថ្ងៃចន្ទសាលាឃុំគគីររៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យសិរីសួស្ដីជ័យ មង្គលវិបុលសុខក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្លោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានបន្តចុះត្រួតពិនិត្យនិងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ផ្សារគគីរ ស្រុ

ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ៦៤គ្រួសារ នៅស្រុកពញាឮ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសក់សួរសុខទុក្ខ និងបាននាំយកអំណោយ មនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្ដាល មកចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ទាំង ៦៤គ្រួសារ ដែលមានទីលំនៅ ក្នុងឃុំជ្រៃលាស់ ឃុំទំនប់ធំ និងឃុំវិហារលួង ស្រុកពញាឮ ។ ពិធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌នេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងសហការី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានឃុំ និងអ្នកឧញ្ញា លោកឧញ្ញា និងសប្បុរជនានាជាច្រើនរូប។

មានប្រសាសន៍សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម គួច ចំរើន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនរងគ្រោះទាំងអស់ដោយក្តីនឹករលឹក និងក្តីអាណិតអាសូរយ៉ាងក្រៃលែង។ ឯកឧត្តមបានបន្តថា ជានិច្ចកាលសម្តេចប្រធាន តែងតែបានណែនាំជាប្រចាំដល់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយពិនិត្យមើលពីបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ត្រូវតែជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរទូទៅ ពិសេសជនរងគ្រោះដោយសារគ្រោះមន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុតនៅតាមសហគមន៍ផ្ទាល់ដោយគ្មានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម គួច ចំរើន បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះ សម្បែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ អ្វីដែលសំខាន់នោះសូមគ្រួសាររងគ្រោះទាំងអស់ សូមបន្តខិតខំរកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ ជីវភាពគ្រួសារ ឱ្យមានភាពប្រសើរឡើងវិញ ទើបជាការប្រសើរ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ នៅក្នុងរដូវវស្សានេះ អាចមានភ្លៀងធ្លាក់ច្រើន ដូចនេះសូមបងប្អូនចូលរួមថែទាំសុខភាពសម្រាប់ក្រុមគ្រួសារជាចម្បង ពិសេសករណីជំងឺគ្រុនឈាមចំពោះកុមារ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវអនាម័យ៣ប្រការគឺ ហូបស្អាត ផឹកស្អាត និងការរស់នៅស្អាត ព្រមទាំងប្រុងប្រយ័ត្នផងដែរពីបញ្ហាករណីក្មេងលង់ទឹកស្លាប់ ព្រោះរដូវនេះគឺជារដូវវស្សាមានទឹកច្រើន។

គួររំលឹកផងដែរថា ខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៨ និងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បង្កផលប៉ះពាល់ដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋសរុប ៦៤ខ្នង ក្នុងនេះ ផ្ទះរលំទាំងស្រុងចំនួន ៣ខ្នង និង ៦១ខ្នងទៀត បានរងគ្រោះប៉ើងដំបូលផ្ទះមានកម្រិតជាមធ្យម និងធ្ងន់ធ្ងរមួយចំនួន ស្ថិតនៅភូមិចំនួន១៧ នៃឃុំចំនួន៣គឺ៖ ឃុំជ្រៃលាស់ ៤៦គ្រួសារ ,ឃុំទំនប់ធំ ១៧គ្រួសារ និងឃុំវិហារលួង ចំនួន ១គ្រួសារ។

ចំពោះសម្ភារអំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្តល់ជូន ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ត្រីខ ១យួរ ,ឃីតសម្លៀកបំពាក់មនុស្សចាស់ ក្មេង សារុង និងក្រមា ១កញ្ចប់ និងបានផ្តល់បន្ថែមជូនប្រជាពលរដ្ឋរងគ្រោះរលំផ្ទះទាំងស្រុងចំនួន ៣គ្រួសារ ដែលក្នុង១គ្រួសារ កៅស៊ូតង់ចំនួន ១ផ្ទាំង។ ដោយឡែកចំពោះថវិកា សាខាបានឧបត្ថម្ភជូនប្រជាពលរដ្ឋ ៦១គ្រួសារ ដែលរងផលប៉ះពាល់ជាមធ្យម ក្នុង១គ្រួសារៗ ថវិកាចំនួន ២០ម៉ឺនរៀល និង ៣គ្រួសារទៀត ដែលរងគ្រោះរលំផ្ទះទាំងស្រុង បានផ្តល់ថវិកាជូនក្នុងគ្រួសារនីមួយៗ ថវិកាចំនួន ១លានរៀលផងដែរ។

ព័ត៌មានដែលជាប់ទាក់ទង