អនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាល.សមត្ដកិច្ចស្រុកកៀនស្វាយបន្តបង្គ្រាបគ្រឿងញៀន
(ខេត្តកណ្តាល)លោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយបានប្រាប់ថា!កម្លាំងនគរបាលស្រុកធ្វើការបង្គ្រាបគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យ០១នាក់ដែលកើតហេតុនៅ
ថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២៦វេលាម៉ោង១២និង៤៥នាទីនៅត្រង់ចំណុចភូមិខ្សុំឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្ដាល។
ជនសង្ស័យចំនួន១នាក់ប្រុសឃាត់ខ្លួន
១/ឈ្មោះអ៊ុក សុភស័ហៅស៊ុយ ភាស់ភេទប្រុសអាយុ៤០ឆ្នាំខ្មែរមុខរបរមិនពិតមានទីលំនៅភូមិខ្សុំឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)
(មានសារធាតុញៀនក្នុងទឹកនោម)(ធ្លាប់ជាប់ពន្ធនាគារ២ដង។
វត្ថុតាងចាប់យករួមមាន
១/ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)
ចំនួន៨កញ្ចប់តូចទម្ងន់(០,៩១ក្រាម)
២/ទូរសព្ទ័១គ្រឿង។
បើតាមលោកវរសេនីយ៍ត្រីសុខ ណេតនាយប៉ុស្តិ៍បានឱ្យដឹងថា!
កម្លាំងប៉ុស្តិ៍បន្ទាយដែកនិងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានចាំឃ្លាំមើលមុខសញ្ញាជួញដូរថ្នាំញៀនឈ្មោះអ៊ុក សុភស័ហៅស៊ុយភាស់ លុះដល់ម៉ោងកើតហេតុក៍ឃើញឈ្មោះអ៊ុក សុភស័ហៅស៊ុយ ភាស់ដើរមកដល់ចំនុចកើតហេតុស្ថិតនៅភូមិខ្សុំឃុំបន្ទាយដែកកម្លាំងយើងបានហៅជនសង្ស័យខាងលើអោយឈប់ហើយបានត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន០៨កញ្ចប់តូចទុកក្នុងហោប៉ាវខោខាងស្តាំរួចកម្លាំងយើងបាននាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកប៉ុស្តិបន្ទាយដែកដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀន(ម៉ាទឹកកក)ចំនួន៨កញ្ចប់តូចជារបស់ខ្លួនពិតប្រាកដមែនដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់អត្តសញ្ញាណនៅម្តុំវត្តនិរោធិ៍ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញចំនួន១០កញ្ចប់តូចតំលៃ១៦០០០០រៀល(ដប់ប្រាំមួយម៉ឺនរៀល)លក់អស់ចំនួន២កញ្ចប់តូចនៅ សល់៨កញ្ចប់តូចក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តងក្រោយពីសួរនាំរួចជនសង្ស័យខាងលើរួមទាំងវត្ថុតាងបានបញ្ជូនមកខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនិតិវិធី។
ដោយៈប៉ក់ សារិទ្ធ
