ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យុវជនស្ម័គ្រចិត្ត ទៅបំពេញកាតព្វកិច្ចយោធានៅសាលាហ្វឹកហ្វឺនខេត្តកំពង់ឆ្នពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» ក្រោមអធិបតីភាáព្រះវិជ្ចានុរ័ក្ខញាណ ខឹម សុផន ចៅអធិការវត្តស្លាកែត ចែកទានជូន តាជី យាយជី និងកម្លាំងប្រជាការពារ មានចំនួន ១២២នាក់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តážឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ ážដោយសេចក្ដីជ្រះថ្លាជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់​ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរáពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកខាញ់ប៊ិញ (ប្រទេសវៀតណាម)ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ(បáអាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយកáក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតáឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បáលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ážពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទáŸកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!

ក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វឌ្ឍនភាព និងទិសដៅការងារបន្ត

ខេត្តកណ្តាល៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ខ្លួន ក្នុងអាណត្តិទី៤ ដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការត្រួតពិនិត្យប្រសិទ្ធភាពការងារផ្តល់សេវាសាធារណៈ និងការជំរុញការដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់នៅតាមមូលដ្ឋាន ដែលកិច្ចប្រជុំនេះបានប្រព្រឹទ្ធទៅនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​​ គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
​
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានថ្លែងមតិបើកកិច្ចប្រជុំ ដោយ សង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចប្រជុំសាមញ្ញលើកទី២៥នេះ ក្នុងការពិនិត្យមើលរាល់វឌ្ឍនភាពការងារដែលសម្រេចបាន និងបញ្ហាប្រឈមនានាដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីបម្រើផល ប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។ក្នុងនោះផ្តោតលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ ដើម្បីធានាបាននូវតម្លាភាព និងភាពឆាប់រហ័ស។
​
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញដល់មន្ទីរសុខាភិបាលខេត្ត ត្រៀមបង្ការ និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនឈាមលើកុមារ ដោយសារបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល និងឈានចូលរដូវវស្សា សុខាភិបាល ត្រូវចុះធ្វើការដាក់ថ្នាំអាបែត និងបាញ់ថ្នាំមូសតាមមូលដ្ឋាននានា និងត្រូវតាមដានការវិវត្តរបស់ជំងឺគ្រុនឈាមនេះយ៉ាងកៀកកិតនៅទូទាំងខេត្តទាំងមូល ដើម្បីធានាថាគ្មានការរីករាលដាលទ្រង់ទ្រាយធំ និងអាចជួយសង្គ្រោះកុមារដែលជាជនងាយរងគ្រោះបានទាន់ពេលវេលា។
ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ការពុះដីឡូក្នុងមូលដ្ឋាន ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការគ្នាដោះស្រាយបញ្ហានេះដោយតម្លាភាព និងម៉ឺងម៉ាត់បំផុត ដើម្បីជៀសវាងការវិវាទផ្សេងៗដែលអាចកើតមានឡើង។ ក្នុងនោះចំពោះអាងទឹកដែលប្រជាពលរដ្ឋកំពុងអាស្រ័យផល ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា គឺជាដីរបស់រដ្ឋ ដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់រដ្ឋរួចរាល់ហើយ។ ដូចនេះ អាជ្ញាធរត្រូវពន្យល់ និងណែនាំប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់លាស់ ដោយមិនត្រូវឱ្យមានការរំលោភបំពាន ការទិញ-លក់ដោយខុសច្បាប់ណាមួយកើតឡើងលើដីអាងទឹកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋនោះឡើយ។

ក្នុងឱកាសនោះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវការកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់សមាជិកអង្គប្រជុំទាំងមូលដែលបានសហការគ្នាយ៉ាងល្អក្នុងការ អនុវត្តតួនាទីភារកិច្ចកន្លងមក។
​
ឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា៖ មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាជាធ្លុងមួយ ក៏ដូចជាទិសដៅការងារដែលបានអនុម័តនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ នេះ យកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត ក៏ដូចជាតម្រូវការជាក់ស្តែងរបស់ប្រជាពល រដ្ឋនៅក្នុងខេត្តទាំងមូល។

ព័ត៌មានដែលជាប់ទាក់ទង