នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ផែន សុផល អនុប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកអង្គរជ័យ និង ស្រុកបន្ទាយមាស បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលសន្និសីទបូកគោ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតប៉ែន សុីម៉ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកំពត។
