ក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!លោកស្រីង៉ាម វាសនាជាតំណាងលោកឡូវ សុខសាននាំយកថវិកា.សម្ភារៈចូលបុណ្យ៧ថ្ងៃ(សព)ឪពុកបង្កើតវិរៈកងទ័ព!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំគគីរ »កិច្ចប្រជុំបូកសរុបការងារប្រចំាឆ្នាំ២០២៥.២០២៦និងលើកទិសដៅបន្តឆ្នាំ២០២៧របស់អនុសាខាសមាគមអាចារ្យខ្មែរប្រចាំស្រុកកៀនស្វាយនិលោកឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំថ្នាក់ដឹកនាំកងអាវុធហត្ថខេត្តនិងមេបញ្ជាការ អហ ក្រុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក លោកស្រីដឹប អេងអភិបាលរងស្រុកកៀនស្វាយបាននាំយកថវិកា.សម្ភារៈជួយឧបត្ថម្ភដល់វិរៈកងទ័ពកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំដីឥដ្ឋនិងត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្គាត់អាណត្តប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវិស័យអប់រំ នៅក្រុងសំពៅពូន ខេត្តកណ្ដាល

ខេត្តកណ្តាល៖ សមិទ្ធផលនានាជាច្រើន ក្នុងវិស័យអប់រំ នៅក្រុងសំពៅពូន ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន សំពៅពូន ក្រោមគណៈអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

មានប្រសាសន៍ក្នុងពិធីសម្ភោធនេះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន អង្គការសប្បុរសធម៌ ដែលបានលះបង់នូវធនធាន ចូលរួមចំណែកយ៉ាងសកម្មកសាងសមិទ្ធផលអគារសិក្សាទាំងនេះ រហូតលេចចេញជារូបរាងយ៉ាងស្រស់បំព្រង។ ទឹកចិត្តសប្បុរសធម៌ និងការចូលរួមនេះ គឺជាវប្បធម៌នៃការចែករំលែកដ៏ប្រពៃ និងជាការវិនិយោគដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ការបណ្តុះបណ្តាល​ធនធានមនុស្ស និងអនាគតកូនចៅជំនាន់ក្រោយរបស់យើង។

ឯកឧត្តមអភិបាលខេត្តកណ្តាល បន្តថា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់ និងការប្ដេជ្ញាចិត្តយ៉ាងមុតស្រួច របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ បុរេសកម្ម និងស៊ីជម្រៅ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមបាវចនា “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងអាទិភាពគន្លឹះ៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេសលើអាទិភាព “មនុស្ស” ដោយបានកំណត់នូវផែនការយុទ្ធសាស្ត្រ និងវិធានការគន្លឹះនានាក្នុងការលើក​កម្ពស់គុណភាពវិស័យអប់រំ និងធានាធ្វើយ៉ាងណាឱ្យសាលារៀន ក្លាយជាអង្គភាព​ផ្តល់សេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយប្រជាជន និងសហគមន៍ ជាពិសេសបណ្តុះបណ្តាល និងអភិវឌ្ឍ កុមារ និងយុវជន ឱ្យមានចំណេះដឹងទូលំទូលាយ សមត្ថភាពខ្ពស់ គំនិតច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ល្អ ដែលអាចឆ្លើយតបទៅនឹងទីផ្សារពលកម្ម ក្នុងយុគសម័យឌីជីថល នៃបដិវត្ដឧស្សាហកម្ម៤.០។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់ រដ្ឋបាលក្រុងសំពៅពូន គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ រួមជាមួយមន្ទីរអបរំ យុវជន និងកីឡាខេត្ត ត្រូវរួមគ្នាថែរក្សាអគារសិក្សា និងសមិទ្ធផលនានាទាំងអស់នេះ ឱ្យបានយូរអង្វែង ក្នុងការប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ។ បន្តពង្រឹងគុណភាពអប់រំនៅតាមគ្រឹះស្ថានសិក្សា ចូលរួមប្រកួតប្រជែង អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ថែរក្សាអនាម័យ សោភណភាព បរិស្ថាន និងសមិទ្ធផលរបស់សាលា​ឱ្យ​បានស្ថិតស្ថិរយូរអង្វែង ជាមួយគ្នានេះដែរមានសាលារៀនហើយមិនទាន់សម្រេចគោលដៅរបស់យើងចង់បាននោះទេ អ្វីដែលយើងចង់បានមានសាលារៀនសមរម្យហើយ គឺសិស្សានុសិស្សទាំងអស់ត្រូវមានចំណេះដឹង និងរៀនកាន់តែពូកែជាងមុន ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលរបស់សង្គមជាតិ ដែលនេះជាគោលដៅរបស់យើងចង់បាន។

តាមរបាយការណ៍របស់លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន បានឱ្យដឹងថា៖ សមិទ្ធផលក្នុងវិស័យអប់រំ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះរួមមានសាលារៀនចំនួន សម្ពោធសមិទ្ធផលសរុប ៥ អគារ រួមមាន៖
–      វិទ្យាល័យ ហ៊ុន សែន សំពៅពូន
o   អគារសិក្សា ១ ខ្នង បណ្តាយ ៥៦ ម៉ែត្រ ទទឹង ៩ ម៉ែត្រ កម្ពស់ ២ ជាន់ មាន ១២ បន្ទប់ ជាអំណោយរបស់ ឯកឧត្តមអ្នកឧកញ៉ា កុក អាន និង លោកជំទាវ ស៊ីវ ប៊ួយ ។
o   អគារបណ្ណាល័យ ១ ខ្នង បណ្តោយ ១៨,២ ម៉ែត្រ ទទឹង ៩,៥ ម៉ែត្រ កម្ពស់ ១ ជាន់ មាន ៤ បន្ទប់ ជាអំណោយរបស់ លោក ឃួយ សុភាព និងលោកស្រី ស៊្រាន ឡៃហួយ ។
–      សាលាបឋមសិក្សា ពោធិរាម្មា
o   អគារសិក្សា ១ ខ្នង បណ្តោយ ៤០ ម៉ែត្រ ទទឹង ៩ ម៉ែត្រ កម្ពស់ ១ ជាន់ មាន ៥ បន្ទប់ ជាអំណោយរបស់ អង្គការសប្បុរសធម៌ ហ្វឺស យូនីត (FIRST UNITE CHARITY ORGANIZATION)
–      សាលាបឋមសិក្សា ជ្រោយស្នោរ
o   អគារសិក្សា ១ ខ្នង បណ្តោយ ៤៨ ម៉ែត្រ ទទឹង ៩ ម៉ែត្រ កម្ពស់ ១ ជាន់ មាន ៦ បន្ទប់ ជាអំណោយរបស់ SINAR GROUP & ANTON FIRMANSYAH FAMILY
–      សាលាបឋមសិក្សា សំពៅមាស
o   អគារសិក្សា ១ ខ្នង កម្ពស់ ១ ជាន់ មាន ៥ បន្ទប់ ជាអំណោយរបស់ ឯកឧត្តមអ្នកឧកញ៉ា កុក អាន និង លោកជំទាវ ស៊ីវ ប៊ួយ ។

ព័ត៌មានដែលជាប់ទាក់ទង