ក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!លោកស្រីង៉ាម វាសនាជាតំណាងលោកឡូវ សុខសាននាំយកថវិកា.សម្ភារៈចូលបុណ្យ៧ថ្ងៃ(សព)ឪពុកបង្កើតវិរៈកងទ័ព!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំគគីរ »កិច្ចប្រជុំបូកសរុបការងារប្រចំាឆ្នាំ២០២៥.២០២៦និងលើកទិសដៅបន្តឆ្នាំ២០២៧របស់អនុសាខាសមាគមអាចារ្យខ្មែរប្រចាំស្រុកកៀនស្វាយនិលោកឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំថ្នាក់ដឹកនាំកងអាវុធហត្ថខេត្តនិងមេបញ្ជាការ អហ ក្រុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក លោកស្រីដឹប អេងអភិបាលរងស្រុកកៀនស្វាយបាននាំយកថវិកា.សម្ភារៈជួយឧបត្ថម្ភដល់វិរៈកងទ័ពកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំដីឥដ្ឋនិងត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្គាត់អាណត្តប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខ

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ ដែលប្រឈមក្នុងការខ្វះខាតទឹកស្រោចស្រពស្រូវ និងបន្តចុះពិនិត្យស្ថានភាព ទីតំាងភូមិសាស្រ្តប្រភពទឹក និងការកាយបង្ហូរទឹកជួយដល់ការខ្វះខាតនូវទឹកធ្វើស្រែប្រាំង នៅស្រុកស្អាង

ខេត្តកណ្ដាល៖

ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំកងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យស្ថានភាព ផ្ទៃដីស្រូវប្រាំងប្រមាណជាង ២០០០ហិចតា ស្ថិតក្នុងឃុំចំនួន៣ រួមមានឃុំទឹកវិល ឃុំកោះខែល និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដែលប្រឈមក្នុងការខ្វះខាតទឹក សម្រាប់ស្រោចស្រព ព្រមទាំងជួបសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ ដែលប្រឈមក្នុងការខ្វះខាតទឹកស្រោចស្រពស្រូវ និងបន្តចុះពិនិត្យស្ថានភាព ទីតំាងភូមិសាស្រ្តប្រភពទឹក និងការកាយបង្ហូរទឹកជួយដល់ការខ្វះខាតនូវទឹកធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករ។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា៖ បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានចាត់តាំងដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ តាមដាន និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលជាប្រជាកសិករកំពុងប្រឈមនឹងការខ្វះខាតទឹក ថា៖ សម្រាប់ស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមនេះ អាជ្ញាធរបានធ្វើការដោះស្រាយជូនអោយមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រព។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំជូនដល់ប្រជាកសិករទាំងអស់ សូមឱ្យធ្វើស្រែតែម្តង ក្នុងវស្សានេះពីព្រោះបើសិនជាបងប្អូនប្រជាពលរដ្ឋបន្តធ្វើនៅលើកទី២ គឺអាចប្រឈមនឹងការខ្វះទឹកប្រើប្រាស់តែម្តង មិនថាតែស្រោចស្រពដំណាំទេ សូម្បីតែមនុស្ស និងសត្វក៏មិនមានទឹកសម្រាប់ ផឹក និងបរិភោគផងដែរ។

ឯកឧត្តមអភិបាលខេត្ត ព្រមទាំងក្រុមការងារ បានបន្តចុះធ្វើការពិនិត្យ គ្រឿងចក្រ ម៉ាស៊ីនបូមទឹកនៅតាមប្រឡាយនានា ពិសេសប្រឡាយអន្តរឃុំ ដើម្បីរុញទឹកចូលដល់ស្រែរបស់ប្រជាកសិករ ក្នុងការសង្គ្រោះស្រូវប្រាំង ដែលមានបញ្ហាប្រឈម និងការខ្វះទឹកស្រោចស្រព។ ក្នុងនោះដែរខាងព្រលានយន្តហោះតេជោក្រុងតាខ្មៅ បានរុញទម្លាក់ទឹកប្រហែល ៥០ម៉ឺនម៉ែត្រគីប ដើម្បីជួយសង្រ្គោះស្រូវបងប្អូនប្រជាកសិករនៅជុំទី១នេះអោយបានគ្រប់គ្រាន់ និងបន្តរក្សាទឹកទុកដើម្បីប្រើប្រាស់បន្តផងដែរ។

ព័ត៌មានដែលជាប់ទាក់ទង