លោកប្រធានក្រុមប្រឹក្សាឃុំដីឥដ្ឋស្រុកកៀនស្វាយបានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤អាណត្តិទី៥ប្រចាំខែមេសានិងលើកទិសដៅបន្ត!

(ខេត្តកណ្តាល)
នាព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២៥ក្រុមប្រឹក្សាឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលបានបើកកិច្ចប្រជុំសាមញ្ញលើកទៅ៣៧ក្នុងអាណត្តិទី៥ប្រចាំខែមេសានិងលើកទិសដៅបន្តទៀត។
ក្រោមអធិបតីភាពលោកយ៉ែមប៊ុណ្ណាប្រធានក្រុមប្រឹក្សាឃុំដីឥដ្ឋនិងជាមេឃុំនិងមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃំុទាំង១១រូប.
លោកអ៊ុក សានីសមាជិកក្រុមប្រិក្សាស្រុកនិងលោកគង់
ស្សាឌឿន សមាជិកក្រុមប្រឹក្សាស្រុក.លោកនៅ ថុលសមាជិកក្រុមប្រឹក្សាស្រុកចុះជួយឃុំដីឥដ្ឋនិងលោក លោកស្រីមេភូមិ.អនុភូមិនិងសមាជិកទាំង១០ភូមិ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃំុលោកស្រីប្រធានមណ្ឌលសុខភាពឃំុដីឥដ្ឋនិងលោកនាយកសាលាបឋមសិក្សាដីឥដ្ឋទាំង៣អង្គភាពនិងលោកប្រធាន.អនុប្រជាការពារទាំង៥រូប
លោកប្រធានស.ស.យ.ក ឃុំដីឥដ្ឋ១រូប.លោកប្រធាន.អនុ សមាគមមនុស្សចាស់ទាំង៣រូប។
នៅក្នុងឱកាសពិធីប្រជុំនាពេលនោះលោកមេភូមិនិងលោកនាយកសាលាបឋមសិក្សាដីឥដ្ឋបានឡើងរាយការណ៍ជូនលោកមេឃុំដីឥដ្ឋពីបញ្ហាផ្សេងៗដើម្បីឱ្យជួយដោះស្រាយ។
លោកយ៉ែម ប៊ុណ្ណាជាមេឃុំដីឥដ្ឋបានថ្លែងថា!ករណីលោកនាយកសាលាបឋមសិក្សាដីឥដ្ឋបានលើកឡើងករណីសិស្សានុសិស្សនៅពេលរៀនសូត្រក្តៅនិងករណីស្នើរសំុសាលាថ្មីដែលសាលា០១ខ្នងចាស់ទ្រុឌទ្រោមមានពីរជាន់ស្មើនឹង១០បន្ទប់នោះសុំណើរបានជូនដល់ឯកឧត្តមអភិបាលខេត្តរួចហើយ។
លោកមេឃុំដីឥដ្ឋបន្តថា!តាមគម្រោងនឹងធ្លាក់នៅក្នុងអំឡុងឆ្នាំ២០២៦.ឆ្នាំ២០២៧។
លោកមេឃុំបានលើកឡើងថា!ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៃប្រពៃណីជាតិខ្មែរយើងឆ្នាំនេះនៅក្នុងដីឥដ្ឋយើងមានសន្តិសុខសុវត្ថិភាពល្អដោយសារយើងទាំងអស់គ្នារួមសហការគ្នាបានល្អដើម្បីសេចក្តីសុខជូនប្រជាពលរដ្ឋនៅក្នុងភូមិឃុំបានល្អ។
លោកមេឃុំក៍បានជម្រុញដល់លោកមេភូមិ.កម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងប្រជាការពារត្រូវសហការគ្នាបន្តយកចិត្តទុកដាក់រក្សាការពារសន្តិសុខសុវត្ថិភាពបន្តទៀតជាភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ។
គួរំលឹកថា!ឃុំដីឥដ្ឋក្នុងអាណត្តិទី៥ឆ្នាំ២០២៥នេះក្រោមការដឹកនាំពីលោកយ៉ែម ប៊ុណ្ណាជាមេឃុំក្នុងភូមិមានផ្លូវបេតុងស្ទើរគ្រប់ភូមិនិងមានប្រពន្ធប្រឡាយទឹកបានដោះស្រាយទាន់ពេលវេលា។
នៅក្នុងអាណត្តិទី៦ខាងមុខនេះសង្ឃឹមថា!បងប្អូនប្រជាពលរដ្ឋនឹងមានការគាំទ្រលោកយ៉ែម ប៊ុណ្ណាធ្វើជាឃុំដីឥដ្ឋបន្តទៀតដើម្បីដឹកនាំការអភិវឌ្បន៍មូលដ្ឋានឃុំមានការីកច្រើន។
ដោយៈប៉ក់សារិទ្ធ